ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥
«អ្នកស្នងអគារ » ភាពយន្តភ័រន្ធត់ដែលបានចំណាយពេលវេលាផលិតរហូតដល់ទៅ ៥ ឆ្នាំទំរាំចេញជាសមិទ្ធផលដ៏អស្ចារ្យ ដែលចូលរួមសម្តែងដោយតារា ខ្មែរ និង ជប៉ុន បានសម្ពោធចាក់បញ្ចាំងផ្លូវការហើយ ។
« អ្នកស្នងអគារ » ភាពយន្តភ័យរន្ធត់បង្កប់ទៅដោយអាថ៌កំបាំងបានចំណាយពេលវេលាផលិតរហូតដល់ទៅ៥ឆ្នាំទំរាំអាចដាក់បញ្ចាំងជាផ្លូវការសម្រាប់មហាជនទស្សនា អ្វីដែលពិសេសនៅក្នុងភាពយន្តមួយនេះគឺមានការចូលរួមសម្តែង ខ្មែរ និងតារាល្បីរបស់ប្រទេស ជប៉ុន រួមជាមួយនិងការប្រើបច្ចេកទេសសម្លេង Atoms ក្នងទម្រង Dolby Atmos ជាលើកដំបូងដែលធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តឌិតអារម្មណ៍ ។ ភាពយន្តមួយនេះក៏ទទួលបានពានរង្វាន់ជាច្រើនផងដែរនៅក្រៅប្រទេសមុននឹងយកមកដាក់បញ្ចាំងនៅក្នុងប្រទេស កម្ពុជា ។
នៅក្នុងការចាក់បញ្ចាំងលើកដំបូងភាពយន្តនេះ បានរៀបចំឡើងកាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា កន្លងមកនេះដោយមានការចូលរួមពីសំណាក់តារាភាពយន្តខ្មែរ និងអ្នកនិពន្ធល្បីៗជាច្រើន ក្នុងនោះក៏មានការដើរបង្ហាញខ្លួនលើកម្រាលព្រំក្រហមយ៉ាងអធិអធមនៅផ្សារទំនើប អូឡាំព្យា ។ តួឯកស្រីនៅក្នុងរឿង « អ្នកស្នងអគារ » គឺជាតារាសម្តែងល្បីឈ្មោះអ្នកនាង ថាណា ដែលត្រូវសម្តែងជាតួស្រីឈ្មោះ សូរិយា ដែលអាចនិយាយភាសា ជប៉ុន បានយ៉ាងល្អជាមួយតួឯកប្រុស ។ កញ្ញា ថាណា បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា នាងពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមសម្តែងក្នុងភាពយន្តដ៏អស្ចារ្យនេះ ។
ចំណែកឯកតួឯកប្រុសដែលជាជនជាតិ ជប៉ុន ដែលបានចូលរួមសម្តែងនៅក្នុងរឿង « អ្នកស្នងអគារ » នេះក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា នេះជាលើកដំបូងហើយដែលលោកបានចូលរួមសម្តែងរឿងប្រភេទនេះ លោករំពឹងថាប្រជាជនកម្ពុជា នឹងពេញចិត្តស្នាដៃលោកក៏ដូចជាសាច់រឿងទាំងមូល ។ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព ដែលជាសហអ្នកនិពន្ធនិងដឹកនាំរឿងនេះបានបញ្ជាក់ប្រាប់ថា ទំរាំតែរឿង « អ្នកស្នងអគារ » ថតចប់ត្រូវចំណាយពេលវេលារហូតដល់ទៅ ៥ ឆ្នាំក្នុងផលិត យើងពិតជាតស៊ូខ្លាំងណាស់ ។
សម្រាប់អ្នកនាង ជា សុខយូ ដែលជាសហអ្នកនិពន្ធនិងដឹកនាំរឿងនេះក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលអ្នកនាងជ្រើសរើសតួសម្តែង ខ្មែរ និង ជប៉ុន សម្តែងរួមគ្នាដោយសារអ្នកចង់បានរឿងមួយដែលប្លែកនិងអស្ចារ្យ ។
« អ្នកស្នងអគារ » គឺជាភាពយន្តភ័យរន្ធត់ ព្រឺព្រួចបង្កប់ដោយអាថ៌កំបាំង មន្តអាគមខ្មមែរ និងនិយាយពីស្រ្តីវ័យក្មេងដែលបានមកប្រទេស កម្ពុជា ដើម្បីស្វែងរកគំនិតថ្មីៗសម្រាប់រឿង មុំាងហ្ការរបស់ខ្លួន ប៉ុន្តែនាងបែរជាជួបរឿងចម្លែកនឹកស្មានមិនដល់ជាមួយសង្សារជប៉ុន នៅក្នុងអគារចំណាស់មួយចំកណ្តាលទីក្រុង ភ្នំពេញ ។ រឿងនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅលើតាមរោងភាពយន្តចាប់ពីថ្ងៃទី ១៤ ខែ វិច្ឆិកា ខាងមុខនេះតទៅ ជាមួយបច្ចេកទេសសម្លេង Atoms ក្នុងទម្រង Dolby Atmos ជាលើកដំបូងដែលធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តឌិតអារម្មណ៍ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច