ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

 ខេម ដាច់ចិត្តទម្លាយពេលវេលារៀបការច្បាស់លាស់ជាមួយគូស្នេហ៍អាណិកជន ខ្មែរ បារាំងហើយ

២២ តុលា ២០២៤ | កម្សាន្ដ

 

ក្រោយពីមានហ្វេនៗ និងមហាជនចេះតែសួរនាំពីរឿងរៀបការខ្លាំងពេល ខេម ដែលជាតារាល្បីឈ្មោះ ដាច់ចិត្តទម្លាយពីពេលវេលាច្បាស់លាស់ថ្ងៃមង្គលការរបស់ខ្លួន និងគូស្នេហ៍ជាអាណិកជខ្មែរ បារាំងហើយ។

 

 

ទន្ទឹមនិងជោគជ័យក្នុងអាជីពរបស់ខ្លួន តារាចម្រៀងលោក ខេម ក៏មិនបានលាក់បាំងពីរឿងស្នេហាខ្លួនដូចកាលពីមុនដែរ។ ជាក់ស្តែងថ្មីៗនេះលោកបានប្រកាសថា លោកត្រៀមដឹកដៃគូស្នេហ៍ចូលរោងការក្នុងពេលឆាប់ៗ ។

 

 

បើទោះបីជាតារាចម្រៀង ខេម តែងតែបង្ហោះរូបភាពស្វីតស្វីតរបស់ខ្លួនជាមួយគូស្នេហ៍ នៅតាមទីកន្លែងកម្សាន្តទាំងក្នុងនិងក្រៅប្រទេសក្តី តែកន្លងមកលោកមិនធ្លាប់និយាយពីគម្រោងរៀបការរបស់ខ្លួនឡើយ។ សូម្បីតែទស្សនិកជនក៏ឆ្ងល់ និងចង់ឃើញតារាចម្រៀងរូបនេះដឹកដៃគូស្នេហ៍ជាច្រើនឆ្នាំរបស់ខ្លួនចូលរោងការផងដែរ ។ 

 

 

ដើម្បីឆ្លើយតបទៅនិងចម្ងល់របស់ទស្សនិកជន តារាចម្រៀង ខេម បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងពេលនេះថា លោកមានគម្រោងរៀបការជាមួយដៃគូរបស់ខ្លួនក្នុងពេលឆាប់ៗនេះហើយ ។ លោក ខេម កាន់តែល្បីឈ្មោះបន្ទាប់ពីលោកក្លាយទៅជាមេក្រុមនៅក្នុងក្រុមបាល់ទាត់តារាកម្ពុជា ដែលបានស្វែងរកថវិការជាច្រើនជួយដល់សង្គម កេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ហើយជារៀងរាល់ឆ្នាំលោកតែងតែចំណាយពេលវេលាជាមួយគូស្នេហ៍ចេញទៅលំហែកាយនៅក្រៅប្រទេស ។ លោក ខេម បាននិយាយថា លុយក៏ត្រូវតែប្រឹងរក ជីវិតក៏ត្រូវតែផ្តល់សេចក្តីសុខដល់ខ្លួនឯងដែរ ។ 

 

 


ចំពោះពេលវេលាច្បាស់លាស់ក្នុងការដឹកដៃគូស្នេហ៍ចូលរោងការ លោក ខេម បានឱ្យដឹងថា លោកពុំទាន់បង្ហើបប្រាប់នៅឡើយទេ ដោយសារលោកចង់ឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលពេលវេលាកំណត់មកដល់ ។ បច្ចុប្បន្នលោក លោក ខេម ជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ថ្មីៗនេះលោកបានចេញបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីបំពេរអារម្មណ៍ទស្សនិកជន ។ 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024