ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
“New Woman” គឺជាបទចម្រៀងចង្វាក់ប៉ុបនិងហ៊ីបហប់ថ្មីរបស់ LISA ដោយអត្ថន័យនៃបទចម្រៀងគឺនិយាយពាក់ព័ន្ធការផ្ដល់អំណាចដល់ស្ត្រីសម័យថ្មីដែលមានឆន្ទៈមោះមុត មិនថាឆ្លងកាត់ឧបសគ្គច្រើនយ៉ាងណា។
មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយការផ្លាស់ប្ដូរស្ទីលតែងខ្លួន ប៉ុន្តែក្នុងបទចម្រៀង និង MV បទថ្មីនេះ Lisa ក៏ទទួលបានការសហការជាមួយតារាចម្រៀងស្រីល្បីឈ្មោះពីអេស្ប៉ាញ ROSALÍA (រ៉ូសាលៀ) ដែលបានមកចូលរួមច្រៀងជាភាសាអេស្ប៉ាញ ខណៈដែលតារាស្រីទាំងពីររូបគឺជាមិត្តភ័ក្ដិគ្នាស្រាប់។
គួរបញ្ជាក់ថា បទចម្រៀងថ្មីនេះគឺជាស្នាដៃចម្រៀងសំខាន់មួយទៀតរបស់ Lisa ដែលបានចេញក្រោមស្លាកផលិតកម្ម LLOUD (អ៊េលឡោត) ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់នាង បន្ទាប់ពីបទ “ROCKSTAR” បានបញ្ចេញកាលពី២ខែមុន។
អ្វីដែលពិសេសដែរនោះ គឺវីដេអូចម្រៀងបទនេះត្រូវបានដឹកនាំដោយផលិតករអាមេរិក Dave Meyers (ដេហ្វ មេអ៊ើ) ដែលធ្លាប់ដឹកនាំវីដេអូចម្រៀងឱ្យតារាស្រីល្បីៗអន្តរជាតិជាច្រើនដូចជា Taylor Swift, Ariana Grande, Katy Perry និង Billie Eilish (ប៊ីលី អាយលីស) ជាដើម។
ឥឡូវនេះគេកំពុងរង់ចាំមើលជាបន្តថាតើ Lisa អាចនឹងបង្ហាញខ្លួនសម្ដែងបទនេះលើឆាកកម្មវិធី MTV Video Music Awards នៅថ្ងៃទី១១ ខែកញ្ញាខាងមុខដែរឬយ៉ាងណា ខណៈដែលនាងគឺជាតារាខេប៉ុបដែលមានឈ្មោះប្រកួតប្រជែងពានរង្វាន់ច្រើនជាងគេក្នុងឆ្នាំនេះរហូតដល់ ៤ ពានរង្វាន់ ៕
ប្រែសម្រួល៖ វ៉ាន់ថន