ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

៣ចំណុចធ្វើឱ្យវិស័យខេប៉ុបកើបលុយពីក្រៅប្រទេសជិត ៩០០លានដុល្លារក្នុងមួយឆ្នាំ

២៦ កក្កដា ២០២៤ | កម្សាន្ដ

 

ប្រាក់ចំណូលពីក្រៅប្រទេសរបស់វិស័យ K-Pop ក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ៩០០ លានដុល្លារអាមេរិក។ ចង់ដឹងថាចំណូលនេះមានប្រភពពីណាខ្លះ សូមតាមដានសេចក្ដីរាយការណ៍ទាំងអស់គ្នា។

 


ផ្អែកតាមរបាយការណ៍ និងការវិភាគរបស់វិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េ បានបង្ហាញថាប្រាក់ចំណូលពីក្រៅប្រទេសរបស់វិស័យ K-Pop ក្នុងឆ្នាំ 2023 ត្រូវបានប៉ាន់ប្រមាណថាមានចំនួន 895,60 លានដុល្លារអាមេរិក ដែលកើនឡើង 34.3% ធៀបនឹងឆ្នាំមុន។ តួលេខនេះបានមកពីការបញ្ចូលគ្នានៃប្រាក់ចំណូលពីការនាំចេញអាល់ប៊ុម ការ Streaming នៅក្រៅប្រទេស និងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក។

 


ក្នុងនោះចំណូលមួយផ្នែកធំមែនទែនគឺបានមកពីការប្រគំតន្ត្រីក្រៅប្រទេសដែលមានចំនួន 426 លានដុល្លារ ស្មើនឹង 47.5% នៃចំណូលសរុប និងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងចំនួន 160 លានដុល្លារកាលពីឆ្នាំកន្លងទៅ។ ចំណែកឯការនាំចេញអាល់ប៊ុមបានរួមចំណែក 281 លានដុល្លារអាមេរិក ខណៈសេវាកម្ម Streaming ទទួលបាន 188 លានដុល្លារ។

 


គួរបញ្ជាក់ថា ចំណូលពីការប្រគំតន្ត្រីសម្រាប់ក្រុមហ៊ុនធំៗទាំងប្រាំមួយ រួមមាន SM, JYP, YG, និង HYBE បានកើនឡើងក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ 35% ពីឆ្នាំ 2018 ដល់ឆ្នាំ 2023។ យោងតាម Billboard សិល្បករ HYBE នៅឆ្នាំ 2023 បានធ្វើការប្រគំតន្ត្រីចំនួន 93 ដង ដោយបានទាក់ទាញអ្នកចូលរួមប្រមាណមួយលាននាក់។

 

 

ទន្ទឹមនឹងនេះ BLACKPINK បានពង្រីកវត្តមានអន្តរជាតិរបស់ពួកគេ ដោយបង្កើនការប្រគំតន្ត្រីក្រៅប្រទេសរបស់ពួកគេចំនួន 38 ដងនៅឆ្នាំ 2023 ។ខណៈដែលកាលពីមុនអាស៊ីជាទីផ្សារចម្បងសម្រាប់ K-Pop ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ វិស័យតន្ត្រីមួយនេះមានការរីកចម្រើនយ៉ាងខ្លាំងនៅអឺរ៉ុប និងអាមេរិក ដោយចំណែកទីផ្សារសម្រាប់វិស័យខេប៉ុបឥឡូវគឺ 48.4% នៅអឺរ៉ុប 42.7% នៅអាមេរិក 33.6% នៅអូសេអានី និង 14.7% នៅអាស៊ី ៕

 


 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024