ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ប៉ាណាម៉ានិរទេសជនចំណាកស្រុកទៅឥណ្ឌាក្នុងជើងហោះហើរអន្តរទ្វីបដំបូងគាំទ្រដោយអាមេរិក

០៧ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ជនចំណាកស្រុកជាច្រើននាក់ពីប្រទេសឥណ្ឌាត្រូវបាននិរទេសនៅថ្ងៃសុក្រ(៦កញ្ញា)ចេញពីប្រទេសប៉ាណាម៉ា។ នេះជាជើងហោះហើរធ្វើមាតុភូមិនិវត្តន៍អន្តរទ្វីបលើកដំបូងរបស់ប្រទេសប៉ាណាម៉ាស្ថិតនៅក្រោមការឧបត្ថម្ភមូលនិធិរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងប្រទេសប៉ាណាម៉ា ក្នុងការលុបបំបាត់ការឆ្លងដែនខុសច្បាប់និងកាត់បន្ថយលំហរជនចំណាកស្រុកដែលចង់ទៅរស់នៅសហរដ្ឋអាមេរិក 

 

ជើងហោះហើរចាកចេញពីខេត្តPanama Oeste ឆ្ពោះទៅទីក្រុងDelhi ប្រទេសឥណ្ឌា។ មនុស្ស១៣០នាក់ត្រូវនិរទេស។ យោងសារព័ត៌មានឥណ្ឌា។

 

ប្រធានទីភ្នាក់ងារជនចំណាកស្រុកប្រទេសប៉ាណាម៉ា ឱ្យដឹងថា ជនចំណាកស្រុកច្រើនជាង២៤០,០០០នាក់ បានទៅដល់ប្រទេសប៉ាណាម៉ា តាមច្រកផ្លូវធ្វើដំណើរដ៏គ្រោះថ្នាក់ជាប់និងព្រំដែនប្រទេសកូឡុំប៊ី។ 

 

ចំនួនជនចំណាកស្រុក ទៅប្រទេសប៉ាណាម៉ា បានធ្លាក់ចុះ៣០ភាគរយចាប់តាំងពីលោកប្រធានាធិបីប៉ាណាម៉ា Jose Raul Mulinoចូលកាន់តំណែង។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024