ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីជប៉ុនFumio Kishidaចាកចេញពីសេអ៊ូលក្រោយទស្សនកិច្ច

០៧ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានចាកចេញពីទីក្រុងសេអ៊ូលត្រលប់ទៅកាន់ទីក្រុងតូក្យូនៅថ្ងៃសៅរ៍(៧កញ្ញា) ក្រោយកិច្ចប្រជុំកំពូលជាមួយ លោក Yoon Suk Yeol ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង។ 

 

នៅថ្ងៃសុក្រ(៦កញ្ញា) លោក Kishida និងលោកYoon បានអំពាវនាវឱ្យរក្សាភាពប្រសើរឡើងនៅក្នុងទំនាក់ទំនង ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងក្លាយទៅជាវិញ្ញាសារថ្មីមួយក្រោយមានការផ្លាស់ប្តូរមេដឹកនាំនៅទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។ 

 

ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកទាំងពីរនេះ បានធ្លាក់ចុះទៅដល់កម្រិតទាបបំផុតក្នុងពេលរាប់ទសវត្សក្នុងជម្លោះការទូតនិងពាណិជ្ជកម្មដ៏រញ៉ាំរញ៉ូវពាក់ព័ន្ធនឹងអាណានិគមនិយមជប៉ុនលើប្រទេសកូរ៉េក្នុងឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

 

លោក Kishida បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលពីសេចក្តីត្រូវការក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានទំនាក់ទំនងទ្វេរភាគីល្អប្រសើរ និងជាថ្មីម្តងទៀតបានបង្ហាញពីការអាណិតអាសូរចំពោះជនជាតិកូរ៉េដែលរងទុក្ខក្នុងរបបអាណានិគមរបស់ជប៉ុន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024