ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
តារាភេទទី៣លោក ម៉ា ដូណា បានស្រឡាញ់គ្នាជាមួយសង្សារខ្លួនច្រើនឆ្នាំមកហើយ តែលោកមិនធ្លាប់ទទួលបានការភ្ញាក់ផ្អើលពីគូស្នេហ៍ភេទទី៣ របស់ខ្លួនឡើយ ទើបតែថ្មីៗនេះគូស្នេហ៍លោកបានធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ដោយគូស្នេហ៍ខ្លួនបានលួចទៅសាក់ឈ្មោះខ្លួននៅលើកញ្ចឹងករ ដើម្បីបង្ហាញពីស្នេហ៍ស្មោះ។
បច្ចុប្បន្នមានសិល្បករ ខ្មែរ ជាច្រើននិយមសាក់នៅលើខ្លួន មិនចាញ់បរទេសឡើយ ពីព្រោះម្នាក់ៗគិតថា ការសាក់គឺជាសិល្បៈដ៏ស្រស់ស្អាតមួយ តែទោះជាយ៉ាងនេះក្តីមានទស្សនិកជនមួយចំនួនគិតថា ការសាក់នៅលើខ្លួនគឺជារឿងមិនល្អ ។ ថ្វីត្បិតតែមានទស្សនៈផ្ទុយយ៉ាងនេះក្តីសម្រាប់លោក ម៉ា ដូណា វិញបាននិយាយថា អ្នកដែលចូលចិត្តសាក់ មិនមែនជាមនុស្សអាក្រក់នោះទេ ការសាក់ក៏មានសិល្បៈរបស់គេផងដែរ ជាក់ស្តែងដូចរូបលោកជាដើម ហេតុតែស្រឡាញ់សិល្បៈសាក់ ទើបបានទៅឱ្យគេសាក់រូបភាពផ្សេងៗទៅតាមអ្វីដែលខ្លួនចង់បាន ។
ស្របពេលបង្ហាញស្នាមសាក់រូបមយូរ៉ានៅលើដៃខ្លួនកាលពីថ្មីៗនេះ ស្រាប់តែគូស្នេហ៍លោក ម៉ា ដូណា បានទៅសាក់រូបភាពជាច្រើននៅលើខ្នងរបស់ខ្លួនផងដែរ កន្លងមកគេមិនចាប់អារម្មណ៍នៃការសាក់នេះ ទេ មិនដឹងថាមានរឿងអ្វីកើតឡើយបានជាធ្វើឱ្យកំលោះរូបសង្ហាររូបនេះសុខចចិត្តលះបង់សាច់សខ្ចីបែបនេះ ។
ជួបជាមួយលោក ម៉ា ដូណា ដែលជាគូស្នេហ៍របស់កំលោះសង្ហារ ទ្រី ហេង កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ប្រាប់ថា តាមពិតលោកក៏មានការភ្ញាក់ផ្អើលខ្លាំងដែរនៅពេលដែលឃើញគូស្នេហ៍ខ្លួនទៅសាក់ ឈ្មោះខ្លួននៅលើកបែបនេះ ។
ក្នុងចន្លោះពេលនេះផងដែរចំណងស្នេហ៍លោកម៉ា ដូណា និងគូស្នេហ៍ខ្លួនកាន់តែរឹងមាំឡើង ហើយអ្នកទាំង ២ ក៏មានគម្រោងនឹងរៀបការផងដែរ តែដោយសារមួយរយៈពេលនេះ ជំងឺ កូវីដ ១៩ កំពុងអុកឡុកពិភពលោកខ្លាំង ទើបធ្វើឱ្យអ្នកទាំង ២ សុខចិត្តពន្យាពេលរៀបការជាថ្មីម្តងទៀត ។ ម៉ា ដូណា បាននិយាយទៀតថា បើខ្លួនចង់រៀបការពេលនេះក៏ការបានដែរ តែចាំមួយរយៈពេលទៀតសិន ណាមួយលោកចង់ឱ្យជំនួញថ្មីរបស់ខ្លួនបើកដំណើរការល្អសិន យ៉ាងយូរឆ្នាំក្រោយរៀបការហើយ ៕
អត្ថបទ ៖ ម៉ា រីសា