ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

សភាវៀតណាមនឹងបើកកិច្ចប្រជុំវិសាមញ្ញក្រោយប្រធានសភាលាលែងតំណែង

 

 

 

សភាប្រទេសវៀតណាម នឹងបើកកិច្ចប្រជុំនៅរសៀលថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាលើបញ្ហាជាច្រើន។ យោងមន្ត្រីបម្រើការងារនៅសភាវៀតណាមឱ្យដឹងនៅថ្ងៃពុធនេះ។ ការកំណត់បើកកិច្ចប្រជុំនេះ ធ្វើឡើងនៅ៥ថ្ងៃក្រោយបន្ទាប់ពីលោកVuong Dinh Hue ប្រធានសភាលាលែងចេញពីតំណែងដោយសារមូលហេតុផ្ទាល់ខ្លួន។ 

 

សភាជាតិវៀតណាមកាលពីខែមុនបានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីទទួលយកការលាលែងតំណែងភ្លាមៗរបស់លោកVo Van Thuong អតីតប្រធានាធិបតី វៀតណាមដែលលាលែងតំណែងទៅចំពេលប្រទេសវៀតណាមធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយ។ 

 

ក្រៅពីពិភាក្សាលើបញ្ហាលាលែងតំណែងរបស់លោកHue, គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើការសម្រេចចិត្តដទៃផ្សេងទៀត ឬការតែងតាំងអាចនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ខណៈដែលប្រទេសវៀតណាមចាំបាច់ ត្រូវស្វែងរក និងអនុម័ត្តអ្នកបន្តវេនជាអចិន្ត្រៃយ៍ទាំងសម្រាប់តំណែងប្រធានាធិបតី និងតំណែងប្រធានសភា។ 

 

ប្រទេសវៀតណាម មានរបៀបគ្រប់គ្រងជាផ្លូវការដោយ ប្រធានគណបក្ស, ប្រធានាធិបតី,នាយករដ្ឋមន្ត្រីនិងប្រធានសភា។ អគ្គ​លេខា​ធិ​ការរបស់គណបក្សគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅប្រទេសវៀតណាម។ 

 

ការផ្លាស់ប្តូរថ្មីចុងក្រោយបំផុតក្នុងចំណោមថ្នាក់ដឹកនាំកំពូលរបស់ប្រទេសវៀតណាមចំពេលប្រទេសនេះអនុវត្តន៍វិធានការលុបបំបាត់អំពើពុករលួយ អាចនាំឱ្យមានកង្វល់ថ្មីជាច្រើនអំពើស្ថិរភាពនយោបាយប្រទេសតំបន់អាស៊ានមួយនេះ ដែលពឹងផ្អែកខ្លាំងលើការវិនិយោគនិងពាណិជ្ជកម្មបរទេស។

 

លោក Hue អាយុ 67 ឆ្នាំត្រូវបានគេសរសើរថាជាបេក្ខជនសម្រាប់តំណែងលេខាបក្សកុម្មុយនិស្ត ដែលជាការងារដ៏មានឥទ្ធិពលបំផុតរបស់វៀតណាម។

 

រដ្ឋសភាវៀតណាម នឹងបើកកិច្ចប្រជុំទៀងទាត់រយៈពេល១ខែ ចាប់ពីថ្ងៃទី២០ឧសភា។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024