ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ជំនួយមនុស្សធម៌ដំបូងបានទៅដល់ឆ្នេរតំបន់ហ្គាហ្សានៅថ្ងៃសុក្រ(១៧ឧសភា) តាមរយៈផែអណ្តែតទឹកដែលដឹកនាំកសាងឡើងដោយសហរដ្ឋអាមេរិក ។ យោងលោកJoe Biden ប្រធានាធិបតិអាមេរិក។
«ប្រជាជនប៉ាលេស្ទីនកំពុងរងគ្រោះ។ តម្រូវការជំនួយទៅដល់ជនត្រូវការបំផុតជាកិច្ចការបន្ទាន់។ ហើយកិច្ចការងារយើងជាមួយប្រទេសអ៊ីស្រាអ៊ែលដើម្បីបង្កើនជំនួយ ទៅតំបន់ហ្គាហ្សាតាមរយៈដីគោក កំពុងបន្តធ្វើឡើង»។ លោក Biden ប្រធានាធិបតីអាមេរិកលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមអនឡាញX។
សេតវិមាន បានលើកឡើងថា ជំនួយបន្ថែមទៀតពីសហរដ្ឋអាមេរិក ទៅដល់ប្រទេសCyprus រៀបចំដាក់លើនាវាដើម្បីបញ្ជូនទៅតំបន់ហ្គាហ្សាតាមរយៈផែអណ្តែតទឹកថ្មី។
លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក បានផែនការសន្តិសុខរឹងម៉ាំដើម្បីការពារមនុស្សដែលស្ថិតនៅក្នុងប្រតិបត្តិការផែអណ្តែតទឹក។ អ្នកនាំពាក្យដដែលបន្តថា យោធាអាមេរិកមួយចំនួនតូច ក៏បានចូលរួមជួយសម្របសម្រួលរៀបចំជំនួយពីនាវាបញ្ជូនទៅកំពង់ផែ និងដើម្បីគោលបំណងសន្តិសុខ។
ប្រែសម្រួល៖ណាវ័ន្ត