ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

កៀកថ្ងៃបង្ហាញស្នាដៃប្រវត្តិសាស្ត្រសិល្បៈបុរាណដ៏ធំមិនធ្លាប់មានតម្លៃរាប់សែនដុល្លារ ទេព បូព្រឹក្ស ជំរុញឱ្យអ្នកចូលរួមស្លៀកពាក់បែបបុរាណ ! 

២១ ឧសភា ២០២៤ | កម្សាន្ដ

 

 

នៅសល់តែប៉ុន្មានថ្ងៃទៀត ស្នាដៃ MV ចម្រៀង « ទេវរាជ » បែបប្រវត្តិសាស្ត្រខ្មែរដ៏ធំមិនធ្លាប់មានរបស់តារាចម្រៀង ទេព បូព្រឹក្ស  ដោយនាងបានជំរុញឱ្យអ្នកចូលរួមស្លៀកពាក់បែបបុរាណ ។ 

 

 

ដឹងតែកក្រើកវិស័យសិល្បៈហើយ បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស ប្រកាសចេញសម្ពោធ MV ចម្រៀង « ទេវរាជ » ជាផ្លូវការនៅថ្ងៃទី ២៦ ខែ ឧសភា នាពេលប៉ុន្មានថ្ងៃខាងមុខ។

 


ជាក់ស្តែង គ្រាន់តែនាងប្រកាសពីការសម្ពោធ MV នោះភ្លាម មានសិល្បករសិល្បការិនីជាច្រើនបានត្រៀមខ្លួនចូលរួម ដោយម្នាក់ៗបានបង្ហាញពីការតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់បុរាណ មើលទៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ។ 

 

 

ដោយសារមមាញឹកនៅក្នុងការរៀបចំសម្ពោធ MV  ចម្រៀង « ទេវរាជ » បានធ្វើឱ្យតារាចម្រៀងរូបនេះ មិនហ៊ានទទួលការងារអ្វីទាំងអស់ ដើម្បីមានពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀបចំកម្មវិធីសម្ពោធ MV របស់ខ្លួន ដែលបានចំណាយថវិការរាប់សែនដុល្លារក្នុងការផលិត MV ដ៏អស្ចារ្យនោះ ។ 

 


តារាចម្រៀងល្បីឈ្មោះខាងលើ បានប្រកាសឱ្យអ្នកគាំទ្រ និង សិល្បករដែលមានបំណងចង់ចូលរួមកម្មវិធីសម្ពោធ MV ចម្រៀង « ទេវរាជ » គឺម្នាក់ៗអាចតុបតែងខ្លួនបែបបុរាណទៅតាមចំណងចំណូលចិត្តរបស់ខ្លួន ដើម្បីលើកស្ទួយវប្បធម៌ ខ្មែរ ។   

 

 

តារាចម្រៀង ទេព បូព្រឹក្ស រំពឹងថា នៅក្នុងថ្ងៃសម្ពោធ MV ចម្រៀងដ៏ធំរបស់ខ្លួន នឹងមានអ្នកចូលរួមគាំទ្រច្រើន ដើម្បីផ្តល់ជាកម្លាំងចិត្តយ៉ាងធំធេញដល់រូបនាង ក៏ដូចជាសិល្បករផ្សេងទៀត ដោយសារថ្ងៃនោះ ក្រៅពីមានការសម្ពោធ MV ចម្រៀងហើយ ក៏មានការសម្តែងដ៏អស្ចារ្យជាច្រើនដែលមានការចូលរួមពីសិល្បករសិល្បការិនីជាច្រើន  ។ 

 


បើតាមប្រភពព័ត៌មានពីក្រុមការងាររបស់តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបប្រាប់ថា MV ចម្រៀង « ទេវរាជ » របស់កញ្ញា គឺបានចំណាយថវិការថត និងផលិតអស់ប្រមាណជា ៣០ ម៉ឺនដុល្លារឯណោះ ដែលជា MV ដ៏មានគុណភាពបំផុត ។ 

 


ចាប់តាំងពីក្លាយទៅជាតារាចម្រៀងឯករាជ ទេព បូព្រឹក្ស និងលោក ជី ដេវីដ ដែលជាស្វាមី កាន់តែរកបានប្រាក់ចំណូលខ្ពស់ពីអាជីពចម្រៀង ។ អ្នកទាំងពីរថែមទាំងបានប្រើជីវិតហ៊ឹហា ជាមួយនិងការប្រើប្រាស់សំភារៈប្រ៊េនប្រ៊េនតម្លៃរាប់ម៉ឺន រាប់សែន ដុល្លារផងដែរ...  ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច និង ហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025