ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥

វៀតណាមតែងតាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈជាប្រធានាធិបតីថ្មី

 

 

គណបក្សកំម្មុយនីស្តវៀតណាម បានតែងតាំងលោក To Lam រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតីប្រទេសវៀតណាម។ យោងរដ្ឋាភិបាលវៀតណាមឱ្យដឹងនៅថ្ងៃសៅរ៍(១៨ឧសភា) ។ ជាមួយគ្នា វៀតណាមក៏បានតែងតាំងប្រធានសភាផងដែរ។ នេះជាការរុះរើតំណែងថ្នាក់ដឹកនាំដ៏ធំក្នុងប្រទេសតំបន់អាស៊ានមួយនេះ។

 

ជារឿងនឹកស្មានមិនដល់ ដែលប្រទេសមានគណបក្សនយោបាយតែមួយហើយប្រទេសធ្លាប់ល្បីល្បាញទៅលើស្ថិរភាពនិយោបាយនោះ ត្រូវជួបបញ្ហាដែលប្រធានាធិបតី២រូបនិងប្រធានសភាម្នាក់ត្រូវមកលាលែងតំណែងក្នុងពេលតិចជាង១៨ខែ ហើយហេតុផលនៃការលាលែងតំណែងគេមិនបាននិយាយទៅលើការប្រព្រឹត្តិកំហុសជាក់លាក់ណាមួយឡើយ ប៉ុន្តែជាការលាលែងពីតំណែងចំពេលដែលប្រទេសកំម្មុយនីស្តវៀតណាមបង្ក្រាបអំពើពុករលួយ។ 

 

ក្រោយទទួលបានការអនុម័ត្តពីសភា ឧត្តមសេនីយ៍Lam អាយុ៦៦ឆ្នាំ នឹងជំនួសតំណែងលោក Vo Van Thuong ដែលបានលាលែងតំណែងកាលពីខែមីនា បន្ទាប់ពីមានការចោទប្រកាន់ថាលោកល្មើសនឹងច្បាប់គណបក្ស ក្នុងពេលច្រើនជាង១ឆ្នាំក្រោយលោកទទួលបានការតែងតាំង។ 

 

អ្នកអង្កេតការណ៍ជាច្រើន បានមើលឃើញថា ការតែងតាំងលោក To Lam ជាជំហានឆ្ពោះទៅរកតំណែងប្រធានគណបក្ស ដែលជាមុខងារកំពូលរបស់ប្រទេស ខណៈអណត្តិប្រធានគណបក្សបច្ចុប្បន្ននឹងបញ្ចប់ទៅនៅឆ្នាំ២០២៦ ឬអាចឆាប់ជាងនេះក្នុងករណីដែលលោកNguyen Phu Trongប្រធានបក្សដែលមានវ័យចំណាស់ទៅហើយលាលែងតំណែងមុនពេលចប់អណត្តិ ។ 
 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025