ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

ក្រុមហ៊ុនKFCនៅប្រទេសម៉ាឡេស៊ីបិទហាងច្រើនជាង១០០ចំពេលមានពហិការនិងបញ្ហាសង្គ្រាមនៅហ្គាហ្សា

 

 

 

ហាងKFC នៅប្រទេសម៉ាឡេស៊ី ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ចំពេលមានការធ្វើពហិការសេដ្ឋកិច្ចរយៈពេលមួយខែមកហើយពាក់ព័ន្ធនឹងបញ្ហាប៉ះទង្គិចនៅតំបន់ហ្គាហ្សា។

 

សារព័ត៌មានប្រចាំថ្ងៃរបស់ប្រទេសចិនNanyang Siau Pau បានរាយការណ៍ឱ្យដឹងថា ហាងKFCចំនួន១០៨ របស់ក្រុមហ៊ុនអាមេរិកកាំងមួយនេះ បានបញ្ឈប់ប្រតិបត្តិការ។ រដ្ឋKelantan ជារដ្ឋរងគ្រោះធ្ងន់បំផុតដែលមានប្រមាណជាជិត៨០ភាគរយនៃហាងKFCនៅប្រទេសម៉ាឡេស៊ី ឬស្មើនិង២១ហាង។ 

 

ក្រុមហ៊ុនតំណាងKFCនៅប្រទេសម៉ាឡេស៊ីបានលើកឡើងថា ឆ្លើយតបទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក, ក្រុមហ៊ុនបានចាត់វិធានការបិទហាងជាបណ្តោះអាសន្ន ដើម្បីជាមធ្យោបាយគ្រប់គ្រងលើការចំណាយលើពាណិជ្ជកម្មដែលកំពុងកើនឡើង ហើយផ្តោតទៅលើតំបន់ពាណិជ្ជកម្មដែលមានការចូលរួមខ្ពស់។

 

តាមរបាយការណ៍នៅថ្ងៃ២៩មេសា ឱ្យដឹងថា បុគ្គលិកនៅហាងដែលបិទដំណើរការ ទទួលបានឱកាសប្តូរទៅធ្វើការនៅហាងដែលមានសកម្មភាពអាជីវកម្មមមាញឹក។  

 

តាមគេហទំព័ររបស់ក្រុមហ៊ុនKFCនៅប្រទេសម៉ាឡេស៊ី ឱ្យដឹងថា មានហាងKFCច្រើនជាង៦០០ហាងនៅប្រទេសម៉ាឡេស៊ី ហើយហាងKFCដំបូងគេ គឺបើកនៅទីក្រុងគួឡាឡំពួរ ក្នុងឆ្នាំ១៩៧៣។ 

 

យោងសារព័ត៌មានជាច្រើនឱ្យដឹងថា មានហាងMcDonalds និងហាងStarbucksជាច្រើន នៅប្រទេសម៉ាឡេស៊ីត្រូវបិទទ្វារ។  ហាងអាហារដ៏មានប្រជាប្រិយភាពទាំងអស់នេះ ជួបបញ្ហាធ្លាក់ចុះសកម្មភាពអាជីវកកម្ម ដោយសារលទ្ធផលពហិការប្រឆាំងនឹងក្រុមហ៊ុនអាមេរិកពាក់ព័ន្ធនឹងជំហររបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមហាម៉ាស់និងអ៊ីស្រាអ៊ែល។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024