ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
តារាសម្តែងចិន Hu Ge (ហ៊ូ កឺ) និង Wu Lei (អ៊ូ ឡី) បានចែករំលែកបទពិសោធន៍ក្នុងការរួមដំណើរ និងរីកចម្រើនជាមួយគ្នា ខណៈដែលខ្សែភាពយន្តថ្មីរបស់ពួកគេរឿង “All Ears” (អល អៀ) ទើបតែចេញបញ្ចាំងកាលពីពេលថ្មីៗ ចេញផ្សាយកាលពីថ្ងៃសៅរ៍។
“All Ears” គឺជាភាពយន្តបែបមនោសញ្ចេតនា រៀបរាប់អំពីអ្នកនិពន្ធរឿង និងសរសេរអត្ថបទសរសើរអ្នកស្លាប់ក្នុងពិធីបុណ្យសព សម្តែងដោយ Hu Ge (ហ៊ូ កឺ) និងតួអង្គក្នុងរឿងដែលគេនិពន្ធ សម្ដែងដោយ Wu Lei (អ៊ូ ឡី)។
មិនត្រឹមតែក្នុងការសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែតារាប្រុសទាំងពីរបានចែករំលែកថា ខាងក្រៅរឿង ពួកគេក៏មានភាពស្និទ្ធស្នាល និងតែងចែករំលែកភាពកក់ក្ដៅ ផ្ដល់កម្លាំងឱ្យគ្នាទៅវិញទៅមកដែរ។
នេះជាលើកទី ៣ហើយដែលតារាទាំងពីររូ បានសហការគ្នា បន្ទាប់ពីភាពយន្ត “The Young Warriors” (ដឹ យ៉ាំង វ៉រៀ) និង “Nirvana in Fire” (នើវ៉ាណា អ៊ីន ហ្វាយអ៊ើ) កាលពីពេលកន្លងមក ។
ក្នុងនាមជារៀមច្បង Hu Ge (ហ៊ូ កឺ) បានមើលឃើញការរីកចម្រើនយ៉ាងខ្លាំងរបស់ Wu Lei (អ៊ូ ឡី) តាមរយៈការសហការបន្តបន្ទាប់ ហើយអ្នកទាំងពីរបានក្លាយជាមិត្តជិតស្និទ្ធិ។
ជាចុងក្រោយ អ្នកទាំងពីរសង្ឃឹមថាទស្សនិកជនគ្រប់រូបនឹងរីករាយជាមួយភាពយន្តថ្មីរបស់ពួកគេ ខណៈ Wu Lei (អ៊ូ ឡី) និយាយថាអ្នកមើលរឿងនេះហើយនឹងមានអារម្មណ៍ថាកក់ក្ដៅ និងអាចស្វែងរកឃើញថាអ្វីជាអត្ថន័យពិតនៃជីវិត ៕
ប្រែសម្រួល៖ វ៉ាន់ថន