ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

ខាត់ វ៉ៃហាំង ប្រាប់បទពិសោធន៍ការថតភាពយន្តជាមួយតារាសម្តែងបរទេស ក្នុងរឿង «ប្រុសលក់ខ្លួន»

១៧ សីហា ២០២៣ | កម្សាន្ដ

 

 

គ្រាន់តែបិទកាមេរ៉ាថតរឿង «ប្រុសលក់ខ្លួន» ភ្លាម តារាសម្តែងជួរមុខ ខាត់ វ៉ៃហាំង ប្រាប់ពីបទពិសោធន៍ការថតរឿងនេះជាមួយតារាសម្តែងបរទេសក្នុងរឿងខ្នាតធំមូយនេះ។

 

 

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ថ្មីៗនេះផលិតកម្ម LD Entertainment  បានផលិតរឿងខ្នាតធំមួយ ចំណងជើង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ដែលរឿងនេះ មានការតារាសម្តែងពីតារាភាពយន្តបរទេសល្បីៗជាច្រើនមកពីប្រទេសជិតខាង រួមមាន៖ តារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon , តារាកំប្លែងស្ងួតថៃ Tukky Sudarat, តួកំប្លែងឈ្មោះ ផេនខេក ក្នុងរឿងខ្មោចត្រឡោកបែក Kohtee Aramboy និងតារាសម្តែងវៀតណាម Nguyễn Kiều Trinh ជាដើម។

 

 

ក្នុងនោះ តារាសម្តែងជួរមុខលំដាប់ប្រទេស ខាត់ វ៉ៃហាំង និងម្ចាស់កមុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានវត្តមានក្នុងភាពយន្តខ្នាតធំនេះផងដែរ។

 

 

បន្ទាប់ពីបិទកាមេរ៉ាបញ្ចប់ការថតរឿងនេះដោយជោគជ័យ វ៉ៃហាំង បានប្រាប់ឱ្យដឹងថា លោកសប្បាយចិត្តណាស់ក្នុងការបង្កើតស្នាដៃរឿងខ្នាតធំថ្មីនេះ ព្រោះតួអង្គដែលលោកសម្តែង គឺជាឆ្អឹងរឿងដ៏សំខាន់ ដែលធ្វើឱ្យរឿងនេះមានចលនា ហើយប្រទាក់ក្រឡាគ្នាចងជាសាច់រឿងដ៏មានអត្ថន័យ។

 

 

ផលិតករកម្មវិធី «សាកថ្មជីវិត» បន្ថែមថា ការថតរឿងនេះមិនសូវមានផលលំបាកច្រើនឡើយ ព្រោះតួអង្គទាំងអស់សុទ្ធតែមានបទពិសោធន៍ខ្ពស់។ អ្វីដែលលំបាក គឺការប្រើប្រាស់ភាសា ដោយសារតារាសម្តែងមកពីប្រទេសផ្សេងៗគ្នា ដូច្នេះភាសាក៏ខុសគ្នាដែរ។

 

 

តែទោះជាយ៉ាងនេះក្តី រឿងនេះមិនមែនជាឧបសគ្គសម្រាប់ការថតរឿងខ្នាតធំនេះឡើយ សូម្បីបវរកញ្ញារាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏សម្តែងចូលគ្នាល្អ ថែមទាំងមានភាពស្និទ្ធស្នាលគ្នាខ្លាំងទៀតផង។

 

 

 

 

 
តារាសម្តែងជួរមុខរូបនេះ មានក្តីរំពឹងខ្ពស់ចំពោះស្នាដៃរឿងខ្នាតធំ «ប្រុសលក់ខ្លួន» នេះ ហើយលោកសង្ឃឹមថា ទស្សនិកជននឹងពេញចិត្តស្នាដៃរឿងនេះឱ្យបានច្រើនកុះករ ព្រោះជាស្នាដៃរឿងខ្នាតធំដែលមានការចូលរួមសម្តែងដោយតារាបរទេសល្បីៗជាច្រើន។សូមជម្រាបថា ស្នាដៃរឿងខ្នាតធំថ្មី «RENT BOY» ជាប្រភេទរឿង AEC movie នេះ មានការចូលរួមសម្តែងដោយតារាល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ានជាច្រើនរូប។ រឿង «ប្រុសលក់ខ្លួន» នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងពេលឆាប់ៗនេះ៕ 

 

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025