ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ផលិតកម្ម K’ve Entertainment កាលពីចុងសប្តាហ៍កន្លងទៅ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន World K-pop Headquarter ដែលជាអ្នកបង្កើតកម្មវិធីល្បីៗ ក្នុងការអនុញ្ញាតរៀបចំកម្មវិធី «Click The Star» ដើម្បីជំរុញយុវតីដែលមានក្តីស្រម៉ៃចង់ក្លាយជាក្រុមតារាចម្រៀងបែប K-pop។ ផលិតកម្ម K’ve Entertainment បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន World K-pop Headquarter ដែលជាអ្នកបង្កើតកម្មវិធីល្បីៗជាច្រើនដូចជា កម្មវិធី Produce 101 ក្នុងការអនុញ្ញាតរៀបចំកម្មវិធីកូរ៉េមួយដែលមានឈ្នោះថា «Click The Star»។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវរៀបចំឡើងកាលពីរសៀលថ្ងៃ១១ ខែមីនា ឆ្នាំ២០២៣ នៅទីតាំងផលិតកម្ម K’ve Entertainment ដោយមានការចូលរួមពី អ្នកស្រី Na Yun Jung (ណា យ៉ុនជុង)ម្ចាស់ផលិតកម្ម K’ve Entertainment លោក Yi SeungRyong (យី ស៉ុងយ៉ុង) អគ្គនាយករង World K-pop Headquarter និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។
កម្មវិធី «Click The Star» គឺជាកម្មវិធី(Worldwide K-POP Girl Group Project) ដែលបើកទទួលយុវតីដែលមានក្ដីស្រមៃចង់ក្លាយជាក្រុមតារាចម្រៀងបែប K-pop ពីបណ្ដា៣២ប្រទេស ដែលក្នុងនោះកម្ពុជា គឺជាប្រទេសទី៤ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកម្មវិធីមួយនេះ បន្ទាប់ពីប្រទេស វៀតណាម ហ្វីលីពីន និង ជប៉ុន។
លោក Yi SeungRyong អគ្គនាយករង World K-pop Headquarter បានបង្ហាញអារម្មណ៍រីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ផលិតកម្ម K’ve Entertainment ដើម្បីរៀបចំកម្មវីធី «Click The Star» រដូវកាលទី១ ហើយសង្ឃឹមថាតាមរយៈកិច្ចព្រមព្រៀងនេះ នឹងជួយឱ្យទំនាក់ទំនងរបស់ប្រទេសកូរ៉េ និងកម្ពុជាកាន់តែស្អិតរមួត ហើយយើក៏អាចផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកផងដែរ។
Soundbite: «World K-pop ចង់ឱ្យមានទំនាក់ទំនងរវាងវប្បធម៌ខ្មែរ និង K-pop បែបកូរ៉េ និងចង់ជួយគ្នាទៅវិញទៅមក ហើយចង់ឱ្យវិស័យ K-pop រីកចម្រើននៅខ្មែរផង។ ពេលនេះយើងក៏កំពុងចុះកិច្ចកុងត្រាជាមួយប្រទេសផ្សេងៗផងដែរ ហើយរំភើបចិត្តណាស់ដែលបានចុះកិច្ចសន្យានេះជាមួយកម្ពុជា»។ ទន្ទឹមគ្នានេះដែល អ្នកស្រី Na Yun Jung ម្ចាស់ផលិតកម្ម K’ve Entertainment ក៏បានឱ្យដឹងគម្រោងនៃការរៀបចំកម្មវីធី Click The Star យ៉ាងដូច្នេះថា៖
Soundbite: «សម្រាប់កម្មវីធី Click The Star គឺយើងចង់បង្កើតឱ្យមាន Training Center នៅខ្មែរ តាមដានកម្មវិធីនៅកូរ៉េដូចគ្នាតែម្តង។ ទី២ ធ្វើតាមកម្មវិធីនៅកូរ៉េហើយ គឺចង់បើកកម្មវិធី Click The Star ដែលកំពុងបើកនៅប្រទេសផ្សេងៗផង។ ការរៀបចំនៅខ្មែរ គឺចង់បង្រៀនឱ្យសិស្សនិស្សិតខ្មែរ អាចមានឱកាសក្លាយជាតារា និងទី៣ បន្ទាប់ពីនៅះក៏នឹងមានគ្រូបង្រៀនឱ្យរាំ ច្រៀង ហើយក៏មានផ្តល់សញ្ញាប័ត្របញ្ជាក់ទៀតផង»។
បន្ថែមពីលើការលើកឡើងខាងលើ សិល្បករ-សិល្បការនីខ្មែរល្បីៗជាច្រើនរូប ដែលនិយមចូលចិត្តវិស័យ K-pop ដូចជា ក្រុម OMG កញ្ញា មីណា , BOBO និងតារាយូធូប នារីកូរ៉េ ក៏បានលើកទឹកចិត្តឱ្យយុវតីខ្មែរឱ្យមកដាក់ពាក្យចូលរួម កម្មវីធី Click The Star ឱ្យបានច្រើនកុះករផងដែរ ដើម្បីមានឱកាសចាប់យកក្តីស្រម៉ៃចង់ក្លាយជាក្រុមតារាចម្រៀងបែប K-pop។
សូមជម្រាបថា ផលិតកម្ម K’ve Entertainment ជាផលិតកម្មបែបស្ទាយកូរ៉េទីមួយនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធិអនុញ្ញាក្នុងការរៀបចំកម្មវិធីមួយនេះនៅឯប្រទេសកម្ពុជាដែលមានឈ្មោះថា «Click The Star» ដែលបង្កើតឡើងដោយ World K-pop Headquarters ដែលជាអ្នកបង្កើតកម្មល្បីៗជាច្រើនដូចជា កម្មវិធី Produce 101 នឹងមានសាលាវឹកហាត់ផ្នែកសិល្បៈ ច្រៀងនិងរាំ ។
កម្មវិធី Click The Star នឹងត្រៀមស្វែងរកបេក្ខនារីដែលមានសមត្ថភាព ច្រៀងនិងរាំចំនួន២០នាក់ តាមបណ្ដាលប្រទេស ដើម្បីយកទៅប្រកួតជំរុះនៅឯងប្រទេសកូរ៉េ ហើយនឹងបង្កើតជាក្រុមនារីមួយក្រុម។ តាមកាលវិភាគ កម្មវិធី Click The Star អាចនឹងរៀបចំឡើងនៅកម្ពុជានៅដើមឆ្នាំក្រោយ ដោយប្រទេសទី១ដែលត្រូវរៀបចំគឺ វៀតណាម បន្ទាប់មក ហ្វីលីពីន និង ជប៉ុន រួចទើបដល់វេន កម្ពុជា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង FB page K've entertainment