ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

តារាចម្រៀង Rosalia ឡើងសម្ដែងក្នុងការបង្ហាញម៉ូដចុងក្រោយរបស់ LV

២៦ មករា ២០២៣ | កម្សាន្ដ

 

ងាកមកមើលវេទិកាបង្ហាញម៉ូដរបស់ LV វិញម្ដង ដោយម៉ាកសម្លៀកបំពាក់ល្បីមួយនេះបានធ្វើការបង្ហាញឈុតសម្លៀកបំពាក់បុរស អមដោយការសម្ដែងរបស់តារាចម្រៀងល្បីអេស្ប៉ាញ Rosalia (រ៉ូសាលៀ)។

 


តារាចម្រៀងអេស្ប៉ាញដ៏ល្បីល្បាញ Rosalia (រ៉ូសាលៀ) បានឡើងសម្ដែងនៅក្នុងការបង្ហាញម៉ូដសម្លៀកបំពាក់បុរសរបស់ប្រេន Louis Vuitton (ឡូវីស វីថុន) ដែលបានរៀបចំកាលពីពេលថ្មីៗនេះនៅទីក្រុងប៉ារីស។

 


តារាចម្រៀងប៉ុបនិងជាម្ចាស់ពានរង្វាន់ Latin Grammy រូបនេះបានស្លៀកឈុតពណ៌សជាមួយអាវរងាដ៏ធំ សម្រាប់ឆាកបង្ហាញម៉ូដដែលរៀបចំដូចជានៅក្នុងផ្ទះមួយដោយមានបន្ទប់ៗខណ្ឌៗដោយឡែក។

 


ចំពោះម៉ូដសម្លៀកបំពាក់បុរសដែលត្រូវបានបង្ហាញក្នុងកម្មវិធីនេះគឺសុទ្ធសឹងតែជាម៉ូដបែបទំនើបដោយម៉ូដែលម្នាក់ៗសុទ្ធតែពាក់អាវធំម៉ូដប្លែកៗអមជាមួយនឹងកាបូបយួរដៃម្នាក់មួយផងដែរ។

 


គួររំឭកថាកាលពីខែមិថុនាឆ្នាំកន្លងទៅ ក្រុមហ៊ុន LV ក៏ទើបតែរៀបចំកម្មវិធីបង្ហាញម៉ូដឈុតបុរសម្ដងដែរដោយមានការចូលរួមសម្ដែងពីក្រុមតន្ត្រី Marching 100 (ម៉ាចឈីង វ៉ាន់ហាន់ដ្រឹត) និងតារារ៉េប Kendrick Lamar (ខេនឌ្រីក ឡាម៉ា)។

 


កាលពីសប្ដាហ៍កន្លងទៅ ប្រេនសម្លៀកបំពាក់ធំបំផុតលើពិភពលោកមួយនេះទើបតែប្រកាសតែងតាំងនាយកប្រតិបត្តិថ្មីគឺលោក Pietro Beccari (ភីអេត្រូ បេខារី) ដោយស្នងតំណែងពីលោក Michael Burke (ម៉ាយឃើល ប៊ើក) ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024