ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

ពេជ្រ សោភា និង ឆឹម សក្កដា ភ្ជាប់ពាក្យយ៉ាងអាថ៌កំបាំង មិនត្រឹមតែគ្មានអ្នកសិល្បៈចូលរួមសូម្បីតែបងប្អូនមីងមាក៏មិនដឹងថាពួកគេភ្ជាប់ពាក្យ !

១១ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តាមរយៈរូបភាពភ្ជាប់ពាក្យរវាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ដែលបានបង្ហោះនៅលើ ហ្វេសប៊ុក នៅក្នុងថ្ងៃនេះ បានធ្វើឱ្យទស្សនិកជននិងមិត្តសិល្បករជាច្រើនសម្តែងការត្រេអរចំពោះតារាមួយគូនេះ ប៉ុន្តែអ្វីដែលជាចម្ងល់នោះគឺ ពិធីភ្ជាប់ពាក្យរបស់ ពេជ្រ សោភា ហាក់ដូចជាបង្កប់ទៅដោយអាថ៌កំបាំង គ្មានមិត្តសិល្បៈណាម្នាក់បានចូលរួមឡើយ សូម្បីតែបងប្អូនរបស់នាងនៅផ្ទះ ក៏មិនបានដឹងថា នាងនិងលោក សក្កដា ភ្ជាប់ពាក្យដែរ ។ 


សិល្បករសិល្បការីនីល្បីៗជាច្រើនបានសម្តែងការត្រេអរដែល ពេជ្រ សោភា និងលោក ឆឹម សក្កដា បានភ្ជាប់ពាក្យនិងគ្នានៅក្នុងថ្ងៃនេះ ដោយម្នាក់ៗបានស៊ែររូបអ្នកទាំងពីរជាបន្តបន្ទាប់ ប៉ុន្តែពិធីភ្ជាប់ពាក្យរបស់ ពេជ្រ សោភា និងលោក ឆឹម សក្កដា ពុំមានវត្តមានសិល្បករណាម្នាក់ចូលរួមឡើយ សូម្បីតែអ្នកផ្ទះរបស់នាងក៏មិនបានដឹងថា នាងនិងលោក ឆឹម សក្កដា ភ្ជាប់ពាក្យនិងគ្នាដែរ ។

 


នៅពីក្រោយឆាកនៃការភ្ជាប់ពាក្យរបស់តារាចម្រៀងមួយគូនេះ ហាក់បីដូចជាបង្កប់ទៅដោយអាថ៌កំបាំង ពីព្រោះពុំមានសិល្បករណាម្នាក់ចូលរួមឡើយ ផ្ទុយទៅវិញសិល្បករទាំងអស់ បានត្រឹមតែ ស៊ែរ រូបភាពភ្ជាប់ពាក្យ ពេជ្រ សោភា និង លោក ឆឹម សក្កដា និងផ្ញើសារជូនពរពួកគេតែប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ការដេគ័រឆាក និង ការរៀបចំតុបតែងខ្លួនរបស់ ពេជ្រ សោភា គឺស្រដៀងទៅនិងថ្ងៃដែលនាងរៀបចំពិធីមង្គលការរបស់ក្មួយនាងទៅវិញ ។  អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ សូម្បីតែក្រុមគ្រួសាររបស់ ពេជ្រ សោភា ក៏មិនបានដឹងថា ពេជ្រ សោភា រៀបចំពិធីភ្ជាប់ពាក្យនៅក្នុងថ្ងៃទី ១១ ខែ វិច្ឆិកា នេះដែរ ។

 


ចំណែកមិត្តសិល្បករដែលធ្លាប់ទៅពិធីមង្គលការរបស់ក្មួយពេជ្រ សោភា កាលពីសប្តាហ៍មុន ម្នាក់ៗសុទ្ធតែនិយាយថា ពេជ្រ សោភា កំពុងភ្ជាប់ពាក្យនៅផ្ទះរបស់នាង ប៉ុន្តែជាក់ស្តែងនៅផ្ទះរបស់ ពេជ្រ សោភា ពុំមានរៀបចំពិធីអ្វីទាំងអស់ សូម្បីតែបងប្អូននាងនៅក្នុងផ្ទះសុទ្ធតែមិនបានដឹងពិធីភ្ជាប់ពាក្យរបស់ ពេជ្រ សោភា  ។រូបភាពភ្ជាប់ពាក្យរបស់ ពេជ្រ សោភា និងលោក ឆឹម សក្កដា កំពុងផ្ទុះខ្លាំងនៅលើបណ្តាសង្គម មិនដឹងថា ពេជ្រ សោភា និងលោក ឆឹម សក្កដា ពិតជាភ្ជាប់ពាក្យនិងគ្នាឬយ៉ាងណាទេ ? ចំណែកនៅលើ ហ្វេសប៊ុក របស់លោក ឆឹម សក្កដា វិញ បានត្រឹមតែនិយាយថា « ព្រឹកនេះថត MV មិត្ត ១០០ ឆ្នាំ វគ្គ ២ » ។ 

 


លោក ឆឹម សក្កដា និង តារាចម្រៀង ពេជ្រ សោភា បានបែកផ្លូវគ្នាជាងមួយឆ្នាំមកហើយ ហើយអ្នកទាំងពីរក៏មិនបានហែកហួរគ្នានៅលើបណ្តាសង្គមដែរ ផ្ទុយទៅវិញ អ្នកទាំងពីរនៅតែស្រឡាញ់រាប់អានគ្នា និងបង្ហាញក្តីនឹករលឹកចំពោះគ្នាទៅវិញទៅមក បើទោះបីជា ពេជ្រ សោភា ប្រកាសមានដៃគូថ្មី តែលោក ឆឹម សក្កដា នៅតែចិញ្ចឹមចិត្តលើ ពេជ្រ សោភា ដោយមិនអាចដកចិត្តរួច ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ហ្វេសប៊ុក 

 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025