ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ឈុតសម្លៀកបំពាក់ថ្មីរបស់ម៉ាក Prada (ប្រ៉ាដា) ដែលឌីហ្សាញឡើងគិតដោយភាពសាមញ្ញ បានបង្ហាញចេញក្នុងកម្មវិធី ដើរសប្ដាហ៍ក្រុង Milan (មីឡាន) នៃប្រទេសអ៊ីតាលី។
កម្មវិធីដើរបង្ហាញម៉ូតរបស់ Prada (ប្រ៉ាដា) សម្រាប់ព្រឹត្តិការណ៍សប្ដាហ៍ម៉ូដក្រុង Milan (មីឡាន) បានបើកឆាកជាមួយស្នាដៃរបស់អ្នកច្នៃម៉ូដសម្លៀកបំពាក់ឈ្មោះ Miuccia Prada (មីវចា ប្រ៉ាដា) និង Raf Simons (រ៉ាហ្វ សាយម៉ុន) ដោយពួកគេបានគ្រងឈុតថ្មីរបស់ Prada (ប្រ៉ាដា) ផ្ទាល់។
ទាក់ទងនឹងឈុតសម្លៀកបំពាក់ថ្មីនេះ អ្នកច្នៃម៉ូដ Miuccia Prada (មីវចា ប្រ៉ាដា) បានលើកឡើងថា ៖ "ឈុតសម្លៀកបំពាក់នេះគឺផ្ដោតលើភាពសាមញ្ញ ដោយមិនមានដាក់បញ្ចូលភាពរញ៉េរញ៉ៃដែលមិនចាំបាច់នោះទេ។"
ចាប់ផ្ដើមពីថ្ងៃទី២០ ខែកញ្ញា កម្មវិធីសប្ដាហ៍ម៉ូដក្រុង Milan (មីឡាន) នឹងបន្តរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ដោយមានការចូលរួមពីម៉ាកសម្លៀកបំពាក់ល្បីៗជាច្រើនទៀតដូចជា Gucci (ហ្គូឈី), Versace (វើសាចជី), Dolce & Gabbana (ដូលស៍ អេន ហ្គាបាណា) និង Giorgio Armani (ជីអជីអូ អាម៉ានី) ជាដើម៕
ប្រែសម្រួល៖ វ៉ាន់ថន