ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥
មនុស្សប្រមាណ ២ពាន់នាក់ បាននាំគ្នាហែលទឹកអាក្រាតកាយនៅឯទន្លេ Derwent (ដឺវ៉េន) នៃរដ្ឋ Tasmania (ថាម៉ានៀ) ប្រទេសអូស្ត្រាលី ដើម្បីជាការចូលរួមក្នុងព្រឹត្តិការណ៍មួយឈ្មោះថា Dark Mofo (ដាក ម៉ូហ្វូ)។
កាលពីពេលថ្មីៗនេះ នៅរដ្ឋ Tasmania (ថាម៉ានៀ) នៃប្រទេសអូស្ត្រាលី មានមនុស្សប្រមាណជា ២ពាន់នាក់ បាននាំគ្នាដោះសំលៀកបំពាក់ និងចុះហែលទឹកត្រជាក់នៅពេលព្រះអាទិត្យរះ ដើម្បីអបអរដល់ថ្ងៃដែលមានពេលយប់យូរជាងគេប្រចាំឆ្នាំ។
កម្មវិធីហែលទឹកអាក្រាតកាយនៅរដូវរងារនេះ បានប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ និងបានរៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០១៣ ហើយតែងប្រព្រឹត្តិទៅនៅឯទន្លេ Derwent (ដឺវ៉េន) ក្នុងទីក្រុង Hobart (ហ៊ូបាត) នៃរដ្ឋ Tasmania (ថាម៉ានៀ)។
គួរដឹងថាការហែលទឹកអាក្រាតកាយនេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ Dark Mofo (ដាក ម៉ូហ្វូ) ជាព្រឹត្តិការណ៍ដែលរៀបចំឡើងដើម្បីអបអរដល់ភាពងងឹតដែលមានរយៈពេលយូរនៅអំឡុងរដូវរងា។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ Dark Mofo (ដាក ម៉ូហ្វូ) មានសកម្មភាពជាច្រើនបានរៀបចំឡើង ដូចជាការប្រគំតន្ត្រី ការតុបតែងភ្លើងខ្នាតធំ និងការហែលទឹកអាក្រាតកាយនេះជាដើម៕
ប្រែសម្រួល៖វ៉ាន់ថន