ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

អស់លុយពីការព្យាបាលប្ដូរក្រលៀន នៅ ណាវីន មកសំងំកើបលុយផ្នែកអចនទ្រព្យ  

២២ មិថុនា ២០២២ | កម្សាន្ដ

 

 

ថ្មីនេះនេះតារាសម្តែង និងចម្រៀង នៅ ណាវីន បានទៅងាកទៅកើបលុយលើអាជីវកម្មដីធ្លីបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចិញ្ចឹមជីវិត ក្រោយជាពីជំងឺប្តូរក្រលៀក  ។ពេលនេះតារាសម្តែង នៅ ណាវីន សំងំកើបលុយបន្ថែមទៀតលើអាជីវកម្មលក់ដីឡូតិ៍ដើម្បីបង្កើន ប្រាក់ចំណូលចិញ្ចឹមជីវិត។ ដូចដឹងស្រាប់ហើយថា ក្នុងអំឡុងពេលព្យាបាលប្តូរក្រលៀន នាងបានលក់ទ្រព្យសម្បត្តិមានតម្លៃចោលទាំងអស់ ដើម្បីយកប្រាក់មើលជំងឺនិងមានជីវិតរស់បន្ត ។

 


ជួបជាមួយតារារូបនេះ កាលពីពេលថ្មីៗ មើលទៅនាងមានសាច់ឈាមស្រស់ថ្លា និងមានសុខភាពល្អឡើងវិញហើយ នាងកំពុងមមាញឹកនៅក្នុងការងារសិល្បៈ និងការងាររកស៊ី ។ នៅ ណាវីន បានប្រាប់ថា ក្នុងអំឡុងពេលព្យាបាលជំងឺប្តូរក្រលៀន នាងមិនសល់ប្រាក់កាសអ្វីនោះទេ សំណាងណាស់បានបងស្រីជួយដោះស្រាយនាងគ្រប់បែបយ៉ាង ពេលនេះនាងចាប់ផ្តើមបើកអាជីវកម្មលក់ដីឡូតិ៍ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ។

 


នៅ ណាវីន បានបន្ថែមទៀតថា គម្រោងដីឡូតិ៍ដែលនាងបើកនេះមានឈ្មោះថា គម្រោងអភិវឌ្ឍន៍ព្រៃគុក ស្ថិតច្រកចូលប្រាសាទ ព្រៃកុក តែម្តង មានតម្លៃត្រឹមតែ ៥៩០ដុល្លារប៉ុណ្ណោះក្នុងមួយឡូតិ៍  ។ ជាមួយនិងការបើកដំណើរការអាជីវកម្មថ្មីនេះ នៅ ណាវីន និងលោក ម៉ាដូណា ក៏ជាអ្នកជួយផ្សព្វផ្សាយ លក់ដីឡូតិ៍នេះផងដែរ ជាក់ស្តែងទើបតែដាក់លក់បានជាងមួយសប្តាហ៍ប៉ុណ្ណោះតែមានអតិថិជនគាំទ្រ ច្រើនគួរសម ។

 

 

នៅ ណាវីន ពិតជារំភើបចិត្តខ្លាំងណាស់ ដែលខ្លួនអាចមានអាជីវកម្មផ្ទាល់ខ្លួននឹងគេ នាងរំពឹងថា ជីវិតខ្លួននឹងកាន់តែល្អប្រសើរជាងនេះ ទោះនាងរស់នៅម្នាក់ឯងក្នុងនាមជាស្រ្តីមេម៉ាយ តែនាងសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និងខំប្រឹង ។ក្រៅពីបើកអាជីវកម្មថ្មី នៅ ណាវិន នៅតែទទួលការងារសិល្បៈដូចមុន ទាំងការងារសម្តែង ចម្រៀង និងធ្វើ MC ជាដើម ទោះជាតម្លៃខ្លួនមិនខ្ពស់ដូចសិល្បករល្បីៗ តែនាងសប្បាយចិត្តនូវអ្វីដែលខ្លួនមាន ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025