ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ហ៊ុយ យ៉ាឡេង ធ្វើសន្នីសីទសារព័ត៌មានរឿងថ្មីក្បែរចេតិយ ដោយពិចារណាឈប់ផលិតភាពយន្តបើរឿងនេះមិននជោគជ័យ 

១៣ ឧសភា ២០២២ | កម្សាន្ដ

នៅសល់តែ ១ សប្តាហ៍ទៀតរឿង « គ្រោះជីវិតកូវីដ ១៩ » ដែលជាស្នាដៃថ្មីរបស់លោក ហ៊ុយ យ៉ាឡេង ដាក់បញ្ចាំងនៅក្នុងរោងភាពជាផ្លូវការហើយ ប៉ុន្តែមុននឹងដាក់បញ្ចាំងរឿងនេះលោក ហ៊ុយ យ៉ាឡេង បានរៀបចំសន្នីសីទសារព័ត៌មានមួយដ៏ប្លែកពីគេនៅក្នុងទីធ្លាវត្ត ឧណ្ណាឡោម មានចេតយនៅជុំវិញ ។ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះ លោក ហ៊ុយ យ៉ាឡេង បានរៀបចំសន្នីសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី ១២ ខែ ឧសភា នេះ ស្តីពីការត្រៀមបញ្ចាំងស្នាដៃថ្មីរបស់ខ្លូននាសប្ដាហ៍ក្រោយនេះ។

 

 

មុនបញ្ចាំងរឿងនេះលោកក៏ពិចារណាផងដែរថានឹងឈប់ផលិតភាពយន្តតទៅទៀតប្រសិនបើភាពយន្តរបស់ខ្លួនដែលបានសម្រិតសម្រាំង និងត្រូវកាលៈទេសៈបច្ចុប្បន្នទាក់ទងជំងឺកូវីដ១៩ មិនទទួលការគាំទ្រពីទស្សនិកជន។លោក ហ៊ុយ យ៉ាងឡេង បានបញ្ជាក់ពីមូលហេតុដែលលោករៀបចំកម្មវិធីនៅក្នុងវត្តបែបគឺដោយសារលោកគិតថា មនុស្សចៀសមិនផុតពីស្លាប់ បាបបុណ្យគឺមានមែន  ។ 

 

 

បើតាមគម្រោងរឿង « គ្រោះជីវិតកូវីដ ១៩ » ត្រៀមនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទីណ១៩ ខែ ឧសភា នៅសប្តាហ៍ក្រោយនៅគ្រប់រោងភាពយន្ត ។ ស្របពេលជាមួយគ្នានោះផងដែរ លោក ហ៊ុយ យ៉ាឡង បានបន្ថែមទៀតថា ប្រសិនបើរឿង « គ្រោះជីវិតកូវីដ ១៩ » មិនទទួលបានជោគជ័យទេ លោក ប្រហែលឈប់ផលិតភាពយន្តទៀតហើយពីព្រោះគ្មានដើមទុន ដូច្នេះហើយលោកសំណូមពរឱ្យបងប្អូន ខ្មែរ ទាំងអស់ ចូលរួមគាំទ្រស្នាដៃភាពយន្ត ខ្មែរ ឱ្យបានច្រើន ។

 


« គ្រោះជីវិតកូវីដ ១៩ » គឺជាភាពយន្តមួយដែលរៀបរាប់វិប្បត្តិជីវិតគ្រួសារមួយជួបនូវបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងជំងឺកូវីដ ១៩ ដែលបានផ្ទុះខ្លាំងពេញពិភពលោកនាពេលកន្លងមក មិនតែប៉ុណ្ណោះក្នុងរឿងនេះបង្កប់ទៅដោយសារអប់រំជាច្រើន ។

 

 

លោក ហ៊ុយ យ៉ាឡេង មិនត្រឹមតែជាផលិតករ អ្នកដឹកនាំរឿងនិងសម្តែងនោះទេ លោកក៏បានចូលរួមសម្តែងនៅក្នុងរឿងនេះផ្ទាល់តែម្តង ហើយរឿងនេះចំណាយដើមទុនថតខ្ទង់ ៦ ទៅ ៧ ម៉ឺនដុល្លារ ។ ប្រសិនបើចង់ជ្រាបច្បាស់ជាងនេះកុំភ្លេចទៅទស្សនារឿង « គ្រោះជីវិតកូវី១៩ » ទាំងអស់គ្នាដែលនឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ១៩ ខែ ឧសភា នេះ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024