ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
សួនទឹក Garden City Waterpark ដែលជាសួនទឹកកម្សាន្តលំដាប់កំពូលនៅអាស៊ី ប្រមូលផ្ដុំទៅដោយការកម្សាន្តគ្រប់ប្រភេទជាលក្ខណៈគ្រួសារសម្រាប់មនុស្សគ្រប់វ័យ កំពុងត្រៀមអង្រួនចិត្តមហាជនគ្រប់មជ្ឈដ្ឋាននៅថ្ងៃទី២ ខែមេសា ចុងសប្តាហ៍នេះ ជាមួយកម្មវិធី «SPLASH Music Pool Party» ចាប់ពីម៉ោងម៉ោង ៦ ល្ងាចដល់១១យប់។
«SPLASH Music Pool Party» ប្រមូលផ្តុំ DJ ជាតិ និងអន្តរជាតិល្បីៗជាច្រើនរូប ដែលម្នាក់ៗពោរពេញដោយទេពកោសល្យ។ ក្នុងនោះក៏នឹងមានវត្តមាន DJ កម្រិតអន្តរជាតិដែលគ្រប់គ្នាតែងតែស្គាល់តាមរយៈភ្លេង EDM គឺ #RAVE REPUBLIC ផងដែរ។
#RAVE REPUBLIC ជា DJ ដែលជាប់ក្នុងបញ្ជី Top 100 ពិភពលោកក្នុងកម្មវិធី DJ Mag, 2018-2020 និងធ្លាប់បានសាងភាពភ្ញាក់ផ្អើលក្នុងកម្មវិធី Ultra Music Festival នៅប្រទេសសឹង្ហបុរី នៅក្នុងក្លឹបកម្សាន្តកម្រិតលំដាប់ផ្កាយ ៥ Rocking top-ranked clubs កាលពីឆ្នាំ ២០១៩ ។
មិនតែប៉ុណ្ណោះ #RAVE REPUBLIC ក៏ធ្លាប់បានសហការផលិតបទភ្លេង និងធ្វើការជាមួយតារាមានឈ្មោះបោះសំឡេងដូចជា៖ Dash Berlin/Jeffrey Sutorius, Justin Prime និង Luciana ថែមទៀតផង។ ក្រៅពី DJ កម្រិតអន្តរជាតិ #RAVE REPUBLIC ក៏នឹងមានវត្តមាន DJ ខ្មែរល្បីៗជាច្រើនរូបផងដែរ ដូចជា៖ DJ Maily, DJ 808GONG, DJ The Infamous, DJ Chill Bill,និង DJ Boo ជាដើម។
តម្លៃសំបុត្រសម្រាប់កម្មវិធី SPLASH Music Pool Party ពីថ្ងៃនេះដល់ថ្ងៃទី១ ខែមេសា មានតម្លៃ $20។ បើសិនលោកអ្នកទិញនៅថ្ងៃកម្មវិធីតែម្តង សំបុត្រមានតម្លៃ $25។លោកអ្នកអាចធ្វើការកក់សំបុត្រតាមរយៈគេហទំព័រ https://gardencitywaterpark.com/booking/ ឬទំនាក់ទំនងទៅកាន់ទូរសព្ទលេខ 089 84 3333 / 096 851 4444។
កុំឱ្យឱកាសពិសេសនេះរំលងទៅឱ្យសោះ! មកទទួលយកភាពសប្បាយរីករាយ និងការរាំលេងកម្សាន្តជាមួយ DJ ល្បីៗលំដាប់ជាតិ-អន្តរជាតិជាច្រើនរូបជាមួយកម្មវិធី «SPLASH Music Pool Party» នៅសួនទឹក Garden City Waterpark នៅចុងសប្តាហ៍នេះ ឱបានច្រើនកុះកុរ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗជាមួយសួនទឹកលំដាប់កំពូលនៅអាស៊ី Garden City Waterpark៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ PNN