ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

អ្នកទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៨ខេត្ត ត្រូវបានធ្វើបច្ចុប្បន្នភាព

២៨ ឧសភា ២០២១ | ព័ត៌មានជាតិ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៥ លើកទី២ ដែលចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ ឈ្មោះអ្នកទទួលផល ចំនួន ៨ ខេត្ត ត្រូវបានធ្វើបច្ចុប្បន្នភាព។ ប្រការនេះ ធ្វើឱ្យអ្នកទទួលផលមួយចំនួន ត្រូវបានដកចេញពីបញ្ជី ហើយត្រូវអនុវត្តនូវលក្ខន្តិកៈមួយចំនួន ទាំងសម្រាប់អ្នកដែលត្រូវបានដកចេញ និងអ្នកដែលត្រូវបានបញ្ចូលថ្មី។

 


ឈ្មោះអ្នកទទួលផលនៅក្នុងខេត្តទាំង ៨ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនោះគឺ  ខេត្តកំពត , ខេត្ត កែប , ខេត្ត ព្រះសីហនុ , ខេត្ត កោះកុង , ខេត្ត កំពង់ស្ពឺ , ខេត្ត ព្រៃវែង , ខេត្ត ស្វាយរៀង និងខេត្ត មណ្ឌលគិរី ។ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ- ១៩ បានប្រាប់ពីមូលហេតុ ដែលអ្នកទទួលផលនៅក្នុងខេត្តទាំង ៨ នេះ ត្រូវបានធ្វើបច្ចុប្បន្នភាព និងពន្យល់អំពីលក្ខន្តិកៈសម្រាប់អ្នកដែលត្រូវបានដកចេញពីបញ្ជី និងអ្នកដែលត្រូវបញ្ចូលថ្មីយ៉ាងដូច្នេះថា៖

 


សូមជម្រាប កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ ដោយគិតជាមធ្យមមានអ្នកទទួលផលពី ៧០ ម៉ឺន ទៅ ៧១ ម៉ឺនគ្រួសារក្នុង ១ ខែ ហើយរហូតមកដល់ពេលនេះ កម្មិវិធីចំណាយថវិកា ដែលជាថវិការបស់រាជរដ្ឋាភិបាល កម្ពុជា អស់ប្រមាណជា ៣២៥ លានដុល្លារអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់លោក ឈួរ សុបញ្ញា ដដែល ៕


អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឆិល សុភ័ស្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024