ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

សឹង្ហបុរីនិងឥណ្ឌូនេស៊ីសច្ចាបន្តទំនាក់ទំនងទ្វេរភាគីស្អិតរមួត

 

 

 

ដោយសម្រេចបាន «វឌ្ឍនភាពដ៏ល្អឥតខ្ចោះ» ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល១០កន្លងមក, ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ីប្តេជ្ញាបន្តទំនាក់ទំនងទ្វេភាគី។ លោកLee Hsien Loong នាយករដ្ឋមន្ត្រីសឹង្ហបុរីថ្លែងនៅថ្ងៃច័ន្ទ(២៩មេសា)។ ជំនួបមេដឹកនាំទាំងពីររូប​ បានធ្វើឡើងចំពេលប្រទេសទាំងពីរ ត្រៀមនឹងផ្លាស់ប្តូរអ្នកដឹកនាំថ្មី។ 

 

នាយករដ្ឋមន្ត្រីសឹង្ហបុរីលោក Lee ថ្លែងជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ីJoko Widodoក្នុងសន្និសីទសារព័ត៌មានរួមក្រោយជំនួបមេដឹកនាំទាំងពីរនៅទីក្រុងBogor ខេត្តWest Java។ 

 

មេដឹកនាំទាំងពីរ បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២លើកិច្ចការពារជាតិ និងនិរន្តរភាពនៅក្នុងកិច្ចប្រជុំថ្នាក់កំពូលប្រចាំឆ្នាំដែលធ្វើឡើងនៅវិមានប្រធានាធិបតី Istana Bogor។

 

នៅប្រទេសសឹង្ហបុរី លោក Lee នឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោកឧបនាយករដ្ឋមន្ត្រីសឹង្ហបុរីLawrence Wong នៅថ្ងៃ១៥ឧសភា។ ចំណែកលោកប្រធានាធិបតីឥណ្ឌូនេស៊ីJoko Widodo​ ឬលោក Jokowi នឹងផ្ទេរតំណែងប្រធានាធិបតីឥណ្ឌូនេស៊ីទៅឱ្យលោករដ្ឋមន្ត្រីក្រសួងការពារជាតិPrabowo Subianto នៅខែតុលាខាងមុខ។ លោក Prabowo បានឈ្នះសន្លឹកឆ្នោតក្នុងសម្លេងគាំទ្រច្រើនលើសលុបពេលឥណ្ឌូនេស៊ីបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ១៤កុមុ្ភៈ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024