ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤

សួនវិស័យរក្សាសន្តិភាពនិងសម្មភាពមីន ក្នុងបរិវេនវិមានឈ្នះឈ្នះ សម្រេចការសាងសង់បានជាង៩០ភាគរយ

១៦ ធ្នូ ២០២០ | ព័ត៌មានជាតិ

សួនវិស័យរក្សាសន្តិភាពនិងសម្មភាពមីន ដែលបានបញ្ចុះបឋមសិលាសាងសង់ ក្នុងបរិវេណវិមានឈ្នះឈ្នះ កាលពីខែសីហាកន្លងទៅ គិតមកត្រឹមថ្ងៃទី១៥ ខែធ្នូនេះ សម្រេចលទ្ធផលសាងសង់បានជាង៩០ភាគរយហើយ។

 

បើតាមមន្ត្រីជាន់ខ្ពស់របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអោយដឹងថាមកទល់ពេលនេះនៅសេសសល់ការងារបំពាក់ភ្លើងពណ៌បង្កើនសោភ័ណភាពពេលយប់ និងការងារសម្អាតតែប៉ុណ្ណោះ ។ 


សួនវិស័យរក្សាសន្តិភាពនិងសម្មភាពមីន ដែលបង្ហាញពីសមទ្ធិផលសំខាន់ៗ ក្នុងវិស័យរក្សាសន្តិភាព ក្នុងបេសកកម្មអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលកំពុងសាងសង់ក្នុងបរិវេនវិមានឈ្នះឈ្នះ គិតមកត្រឹមថ្ងៃទី១៥ ខែធ្នូនេះ សម្រេចលទ្ធផលសាងសង់បានជាង៩០ភាគរយហើយ គ្រោងបញ្ចប់រួចរាល់នៅក្នុងអំឡុងខែធ្នូនេះ។

 

 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម បានបញ្ជាក់ថា នៅថ្ងៃទី១៥ ធ្នូនេះ ក្រុមការងារបច្ចេកទេស បានលើកតម្លើងចម្លាក់រូបមនុស្ស២នាក់ធ្វើពីស្ពាន់ ដែលម្នាក់តំណាងអោយកងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ កាន់ទង់ជាតិ អ.ស.ប និងម្នាក់ទៀតកងកម្លាំងរក្សាសន្តិភាពកម្ពុជា កាន់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា តម្លើងនៅចំកណ្តាលផ្ទៃសួន។ 

 

 

 


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ក្រៅពីចម្លាក់រូបមនុស្ស២នាក់ពីស្ពាន់កាន់ទង់ជាតិ អ.ស.ប និងកាន់ទង់ជាតិប្រទេសកម្ពុជានេះចម្លាក់រូបភាពបង្ហាញពីសកម្មភាពការងារបេសកកម្មរបស់អង្គការសហប្រជាជាតិ រួមមាន សកម្មភាពនាយទាហានសង្កេតការណ៍ និងសេនាធិការសកម្មភាពកងកម្លាំងបោសសំអាតមីន សកម្មភាពកងកម្លាំងវិស្វកម្ម សកម្មភាពកងរាជអាវុធហត្ថ និងសកម្មភាពកងពេទ្យ ក៏ត្រូវបានតម្លើងរួចរាល់ដែរ ហើយមកទល់ពេលនេះនៅសេសសល់ការងារបំពាក់ភ្លើងពណ៌បង្កើនសោភ័ណភាពពេលយប់ និងការងារសម្អាតតែប៉ុណ្ណោះ។

 

 

 

 

គួរបញ្ជាក់ថា សួនវិសយរក្សាសន្តិភាពនិងសម្មភាពមីន ដែលបង្ហាញពីសមទ្ធិផលសំខាន់ៗ ក្នុងវិស័យរក្សាសន្តិភាព ក្នុងបេសកកម្មអង្គការសហប្រជាជាតិរបស់កម្ពុជា ត្រូវបានធ្វើពិធីក្រុងបញ្ចុះបឋមសិលាសាងសង់ ក្នុងបរិវេនវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។

 

 

 


សួនសមិទ្ធផលសំខាន់ៗ លើវិស័យរក្សាសន្តិភាព និងសកម្មភាពមីន គឺស្ថិតក្នុងចំណោមសួនសមិទ្ធផលចំនួន៣ផ្សេងទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

 

 

 

 

សួនសមិទ្ធផលទាំង៣ទៀតនោះរួមមាន សួនខឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដើម្បីបង្ហាញពីសមទ្ធិផលអ្នកដែលបានចូលរួមសាងសង់ រហូតកើតចេញសមិទ្ធផលនយោបាយឈ្នះឈ្នះ និងសួនវិស័យសន្តិសុខសង្គម ដើម្បីបង្ហាញពីសមិទ្ធផលនានា របស់កងរាជអាវុធហត្ថ និងកម្លាំងនគរបាលជាតិ៕
 

 

 

 

 

អត្ថបទ ៖ សន រដ្ឋា ,រូបភាព៖ ញិល សុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024