ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ប្រធានាធិបតីអាមេរិកជួបជាមួយមហាក្សត្រហ្សកដានៅចំពេលគ្មានឯកភាពលើសំណើរបទឈប់បាញ់តំបន់ហ្គាហ្សា

 

 


លោក Joe Biden ប្រធានាធិបតីអាមេរិក បានជួបជាមួយសម្ព័ន្ធមិត្តតំបន់មជ្ឈឹមបូព៌ាមហាក្សត្រប្រទេសហ្ស៊កដានី King Abdullah II នៅសេតវិមាននៅថ្ងៃច័ន្ទ(៦ឧសភា) ខណៈក្រុមហាម៉ាស់ លើកឡើងថា ខ្លួនទទួលយកសំណើរកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអ៊ែលលើកឡើងថា សំណើរកិច្ចព្រមព្រៀងបទឈប់បាញ់មិនអាចទទួលយកបានដោយសារមិនស្របតាមការទាមទារចង់បានរបស់ខ្លួន។

 

មន្ត្រីអ៊ីស្រាអ៊ែល លើកឡើងថា សំណើរកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលក្រុមហាម៉ាស់ទទួលយក ជាការបន្ទន់ឥរិយាបទនៃសំណើរបស់អេហ្ស៊ីប។ នៅមុននេះ នៅថ្ងៃច័ន្ទដដែល ប្រទេសអ៊ីស្រាអ៊ែល បានប្រាប់ពលរដ្ឋប៉ាលេស្ទីនឱ្យជម្លៀសចេញពីភាគខាងកើតទីក្រុងRafah នៃតំបន់ហ្គាហ្សា។ 

 

នៅថ្ងៃអាទិត្យ(៥ឧសភា) ក្រុមហាម៉ាស់ទទូចថា ការទាមទារចង់បានរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាម ជាការដោះដូរនិងសេរីភាពចំណាប់ខ្មាំង។ ហើយលោកBenjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបដិសេធយ៉ាងដាច់អហង្ការ។

 

មន្ត្រីទូតប្រទេសហ្ស៊កដានី ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ជំនួបនៅថ្ងៃច័ន្ទរវាងលោកប្រធានាធិបតីអាមេរិកJoe Biden និងមហាក្សត្រប្រទេសហ្ស៊កដានី King Abdullah II មិនមែនជាជំនួបទ្វេរភាគីផ្លូវការឡើយ ប៉ុន្តែជាជំនួបឯកជនមិនផ្លូវការ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024