ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤

ថ្នាក់ដឹកនាំ និងក្រុមការងារស្ថានីយទូរទស្សន៍ PNN ផ្តល់អំណោយជាស្បៀងអាហារ ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោ

២០ តុលា ២០២០ | ព័ត៌មានជាតិ

ដើម្បីចែករំលែកទុក្ខលំបាកជាមួយពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅរសៀលថ្ងៃទី២០ ខែតុលានេះ ថ្នាក់ដឹកនាំនិងក្រុមការងារស្ថានីយទូរទស្សន៍ PNN បាននាំយកអំណោយជាស្បៀងអាហារចែកជូនដល់ជនរងគ្រោះនៅទីទួលសុវត្ថិភាព ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក សោម ឆាយា អគ្គនាយក​រង​នៃ​ស្ថានីយ​ទូរទស្សន៍ PNN បាន​លើក​ឡើង​ថា នេះ​ជា​ការ​បង្ហាញ​នូវមនោសញ្ចេតនាអាណិតអាសូរ ចូល​រួម​ចែករំលែកការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលរងគ្រោះដោយទឹកជំនន់។

លោក​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​ក្នុងឱកាស​នេះ​ថា  ​គ្រោះ​ធម្មជាតិ​នេះ​ពលរដ្ឋ​ត្រូវ​ប្រកាន់ភ្ជាប់នូវការរស់នៅប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬទឹកដាំពុះដើម្បីគេចផុតពីជំងឺតម្កាត់​ផ្សេងៗ។

គួរបញ្ជាក់ថា អំណោយដែលប្រគល់ជូនក្នុង​ពេ​ល​នេះ​រួមមានអង្ករ ៣៦បេ ទឹកត្រី៣១យួរ ទឹកស៊ីអ៊ីវ៣៤យួរ មី១១៦កេស ត្រីខ១២២យួរ មីកំប៉ុង២យួរ ម្រេច១០កញ្ចប់តូច និងទឹកដោះគោបីតប៉ារ៉ាធំ២០កេស។

ក្នុង​ឱកាស​នេះ​ ឯកត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអោះភិបាល​រាជធនីភ្នំពេញ​ក៏​បាន​ចូលរួម​​សំណេះសំណាល​ និង​ជួយ​សម្រួល​ដល់​ការ​រៀបចំ​និង​បែកចែក​អំណោយ​ជូន​ពល​រដ្ឋ​ក្នុង​ទីតាំង​ខាង​លើ​ផង​ដែរ។​

ដោយឡែក ក្រុមហ៊ុននិងសប្បុរសជនដែលចូលរួមជាមួយភីអិនអិន រួមមាន ក្រុមហ៊ុនដូនពេញហ្វូតនិងបេវើរិច ក្រុមហ៊ុនអិមស៊ីអិនវី ផលិតកម្ម LD ផលិតកម្មភូមិពេជ្រ ផលិតកម្មភីអរ តារាសម្តែងអ្នកនាង សិទ្ធី នីកា កញ្ញា នូ យូរី លោក ខេវិន លោក ខេត វ៉ាន់ណាថាត់៕​

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024