ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ខ្សែភាពយន្តអូស្ត្រាលី - កម្ពុជា រឿង “Scratching the Surface” ឈ្នះពានរង្វាន់អន្តរជាតិ

៣១ កក្កដា ២០២០ | ព័ត៌មានជាតិ

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាសូមអបអរសាទរដល់អ្នកដឹកនាំរឿង ជនជាតិអូស្ត្រាលីឈ្មោះ Bethany Staley ព្រមទាំងតួសំដែង និងក្រុមថត រឿង Scratching the Surface ដែលបានឈ្នះ ជាខ្សែភាពយន្តខ្លីល្អបំផុត នៃមហោស្រពភាពយន្តវិទ្យាសាស្ត្រអន្តរជាតិ Scinema ឆ្នាំ ២០២០ ។

 


ខ្សែភាពយន្តនេះ និយាយពីរឿងរ៉ាវរបស់ APOPO's HeroRATs ដែលជួយរាវរកមីននៅក្នុងកម្ពុជា ដើម្បីឱ្យសហគមន៍បានទទួលដីដែលមានសុវត្ថិភាពត្រឡប់មកវិញ។ អូស្រ្តាលីបានធ្វើការជាមួយកម្ពុជា ដើម្បីធ្វើសកម្មភាពដោះមីន តាំងពីឆ្នាំ១៩៩៤ មក ជាមួយនឹងការផ្តល់ថវិកាចំនួន ១០០ លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

 


សកម្មភាពពីរឿងមីន និងការអប់រំពីគ្រោះថ្នាក់របស់មីន បានជួយកាត់បន្ថយអត្រាស្លាប់ដោយសារគ្រាប់មីន ពី ៤០០០នាក់ក្នុងឆ្នាំ ១៩៩៦ ត្រឹម ៧៧នាក់ ក្នុងឆ្នាំ ២០១៩។

នេះជាលទ្ធផលនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបោសសំអាតមីនដោយរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និង ដៃគូអន្តរជាតិផ្សេងទៀត ព្រមទាំងប្រតិបត្តិករដោះមីន និងសហគមន៍មូលដ្ឋាន។ 
អូស្ត្រាលីគាំទ្រគោលដៅនៃកម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ ២០២៥ ហើយនឹងផ្តោតការប្រឹងប្រែងរបស់យើង នៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

អ្នកអាចមើលពីគម្រោងរបស់ ភាពយន្ត ខ្មែរ-អូស្ត្រាលីដែលទទួលបានពានរង្វាន់នេះ តាមរយៈតំណភ្ជាប់ខាងក្រោម។
https://bethstaleyfilm.wordpress.com/…/scratching-the-surf…/

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024