ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤
ហ្វីលីពីន បារាំង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្រពហុភាគីនៅឆ្នេរសមុទ្រនៃខេត្ត Palawan របស់ប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ (២៥ មេសា)។
សមយុទ្ធធ្វើឡើងជាផ្នែកមួយនៃការហ្វឹកហ្វឺនប្រយុទ្ធរួមគ្នាប្រចាំឆ្នាំរយៈពេល៣សប្តាហ៍រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២២ ខែមេសាដល់ថ្ងៃទី ១០ខែឧសភា ដែលមានការចូលរួមពីយោធាហ្វីលីពីន និងអាមេរិកច្រើនជាង ១៧០០០នាក់។ ប្រទេសបារាំង និងប្រទេសអូស្ត្រាលី កំពុងចូលរួមនៅក្នុងចំណែកខ្លះនៃសមយុទ្ធនេះ។
យោធាជើងទឹកប្រទេសហ្វីលីពីន បារាំង និងសហរដ្ឋអាមេរិក នឹងចូលរួមនៅក្នុង«សមយុទ្ធជាស៊េរីដែលមានគោលបំណងពង្រឹងសមត្ថភាពដែនសមុទ្រ» ក្នុងរយៈពេល៥ថ្ងៃ។ យោងសេចក្តីថ្លែងការណ៍របស់កងទ័ពហ្វីលីពីន។
សមយុទ្ធធ្វើឡើងចំពេលជម្លោះការទូតដ៏តានតឹងនិងការប៉ះទង្គិចលើបញ្ហាព្រំដែនសមុទ្ររវាងប្រទេសហ្វីលីពីន និងប្រទេសចិននៅសមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរ(ចិននិងហ្វីលីពីន) ស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះផ្លូវទឹកដែនសមុទ្រដែលផ្តល់ទឹកប្រាក់ជាប្រចាំឆ្នាំលើវិស័យពាណិជ្ជកម្មដល់ទៅច្រើនជាង៣ទ្រីលានដុល្លារអាមេរិក។
អត្ថបទ៖ណាវ័ន្ត