ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤

កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃThaksin បានចាត់ទុកឯករាជ្យធនាគារកណ្តាលថៃជាឧបសគ្គ

 

 

កូនស្រីរបស់លោកThaksin Shinawatra ដែល​លេចវត្តមានឡើង​ជា​មេដឹកនាំ​ដ៏​មាន​សក្ដានុពល​របស់​ប្រទេស​ថៃ នៅថ្ងៃសុក្រ(៣ឧសភា) បានលើកឡើងថា ឯករាជ្យរបស់ធនាគារកណ្តាល ជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។ នេះជាការរិះគន់ថ្មីចុងក្រោយបំផុតក្នុងបញ្ហាដែលកំពុងតែកើតមានឡើងលើអត្រាប្រាក់។ 

 

លោកស្រី Paetongtarn Shinawatra កូនស្រីលោកThaksinនិងជាមេដឹកនាំគណបក្សPheu Thai បានបង្ហាញការយល់ឃើញរបស់ខ្លួនទៅលើបញ្ហាដែលមិនមានការឯកភាពគ្នាចាប់តាំងពីឆ្នាំមុនរវាងលោកSrettha Thavisinនាយករដ្ឋមន្ត្រីថៃ និងធនាគារកណ្តាល។ 
ធនាគារកណ្តាលថៃ មិនព្រមធ្វើតាមសម្ពាធនាយករដ្ឋមន្ត្រីថៃដែលទាមទារឱ្យកាត់បន្ថយអត្រាការប្រាក់ឡើយ។ 

 

«ច្បាប់ដែលការពារឯករាជ្យធនាគារកណ្តាលរបស់ប្រទេសថៃ Bank of Thailand( BOT) ពីរដ្ឋាភិបាល គឺជាបញ្ហានិងជាឧបសគ្គយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច»។ លោកស្រីPaetongtarn ថ្លែងទៅកាន់សមាជិកគណបក្សកាលពីថ្ងៃសុក្រ។ 

 

លោក Srettha  លើកឡើងយ៉ាងទទូចថា អត្រាការប្រាក់ក្នុងកម្រិតខ្ពស់មួយគឺ ២,៥០ ភាគរយ កំពុងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មតូចៗ និងបំផ្លាញប្រសិទ្ធិភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលនាយករដ្ឋមន្ត្រីថៃរូបនេះលើកឡើងថាសេដ្ឋកិច្ចថៃស្ថិតនៅក្នុងវិបត្តិ។ 

 

លោកស្រី Paetongtarn  បានលើកឡើងថា គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល(BOT) បានបដិសេធដឹងឮ និងសហការណ៍ ហើយក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយបំណុល។ 

 

ធនាគារកណ្តាលរបស់ប្រទេសថៃ Bank of Thailand( BOT) បដិសេធអត្ថាធិប្បាយលើការលើកឡើងរបស់លោកស្រីPaetongtarn​ នៅពេលសារព័ត៌មានរ៉យទ័រទាក់ទងទៅ។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024