ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤

ហាម៉ាស់៖ប្រតិភូទៅទីក្រុងគែរដើម្បីពិភាក្សាកិច្ចព្រមព្រៀងបទឈប់បាញ់

 

 

 


ក្រុមហាម៉ាស់នៅថ្ងៃសុក្រ បានឱ្យដឹងថា ក្រុមរបស់ខ្លួនបានបញ្ជូនប្រតិភូមួយក្រុមទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។ 

 

ការប្រកាសនេះបានធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពីលោក William Burnsប្រធានចារកម្មCIA អាមេរិក បានទៅដល់ទីក្រុងគែរ។ យោងប្រភពជាច្រើនពីប្រទេសអេហ្ស៊ីប។

 

ប្រទេសអេហ្ស៊ីបរួមជាមួយប្រទេសកាតា និងសហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលរវាងប្រទេសអ៊ីស្រាអ៊ែលនិងក្រុមហាម៉ាស់ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់នៅក្នុងការប៉ះទង្គិចដែលបានចាប់ផ្តើមឡើងនៅថ្ងៃ៧តុលា។

 

មន្ត្រីនៃក្រុមចារកម្មCIA អាមេរិក និងក្រុមហាម៉ាស់ នឹងជួបជាមួយអ្នកសម្របសម្រួលពីខាងប្រទេសអេហ្ស៊ីបនៅថ្ងៃសៅរ៍។យោងប្រភពមន្ត្រីសន្តិសុខអេហ្ស៊ីប។ ទោះជាយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហានេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថាតើពួកគេនឹងពួកពិភាក្សាគ្នាដោយឡែក ឬពិភាក្សារួមគ្នា។ 

 

ក្រុមហាម៉ាស់ បានលើកឡើងថា ប្រតិភូរបស់ខ្លួនបានធ្វើដំណើរទៅទីក្រុងគែរ ក្នុងស្មារតីវិជ្ជមានក្រោយការសិក្សាលើសំណើរថ្មីចុងក្រោយបំផុតសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។

 

ពីខាងមន្ត្រីអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកមានការជឿជាក់ថា មានការរីកចម្រើនខ្លះនៅក្នុងកិច្ចពិភាក្សា ប៉ុន្តែនៅតែរង់ចាំស្តាប់មើលបន្ថែមទៀត។ 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024