ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ក្រុមអ្នកវិទ្យាសាស្ត្រកំពុងហ្វឹកហ្វឺនសុនកយន្តនៅសហរដ្ឋអាមេរិកឱ្យរៀនដើរនៅលើឋានព្រះចន្ទ

ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកកំពុងធ្វើការសាកល្បងហ្វឹកហ្វឺនសុនកយន្ត (ឆ្កែយន្ត) ឱ្យរៀនដើរនៅលើដីរដិបរដុបនៅក្នុងរដ្ឋអូរីហ្គឹនសហរដ្ឋអាមេរិក ដែលមានសណ្ឋានដូចជាដីនៅលើឋានព្រះចន្ទ និងឋានព្រះអង្គារមុនពេលបញ្ជូនវាទៅកាន់ឋានទាំង២នេះ។

 

 

 

 

ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានបង្កើតគម្រោងស្រាវជ្រាវមួយដើម្បីបញ្ជូនសុនកយន្តទៅកាន់ឋានព្រះចន្ទដោយពួកគេបានធ្វើការហ្វឹកហ្វឺនសុនកយន្តមួយក្បាលឈ្មោះថា Spirit។ គម្រោងស្រាវជ្រាវនេះត្រូវបានគ្រប់គ្រងដោយសាកលវិទ្យាល័យ Southern California (USC) ក្រោមឧបត្ថម្ភមូលនិធិ២លានដុល្លារពីអង្គការ NASA សម្រាប់រយៈពេល២ឆ្នាំ។

 


លោកស្រី Cristina Wilson ជាអ្នកវិទ្យាសាស្ត្រ និងជាផ្នែកមួយនៃគម្រោងស្រាវជ្រានេះបាននិយាយថា គោលបំណងនៃការបង្កើតគម្រោងនេះគឺដើម្បីបង្រៀនសុនកយន្តពីរបៀបដើរនៅលើដីរដិបរដុប ដុំថ្ម ព្រិល ឬក៏ដីខ្សាច់មុនពេលបញ្ជូនសុនកយន្តទៅស្រាវជ្រាវនៅលើឋានព្រះចន្ទ និងភពដទៃទៀត។

 


លោកស្រី Cristina Wilson បាននិយាយថា ទាល់តែធ្វើការហ្វឹកហ្វឺនសុនកយន្តឱ្យរៀនដើរនៅលើផ្ទៃដីមិនរាបស្មើបែបនេះទើបគេអាចដឹងពីកម្រិតដែលវាអាចដើរបានល្អ។ ប្រសិនបើវាអាចដើរនៅលើដីរដិបរដុបបានល្អហើយ វាមានន័យថា សុនកយន្តនេះគឺមានសមត្ថភាពដូចជាមនុស្សធម្មតាហើយ។

 

 

 

 

 


គម្រោងស្រាវជ្រាវដែលមានឈ្មោះថា LASSIE Project នេះបានមើលឃើញសុនកយន្ត Spirit កំពុងរៀនរុករក និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ ខណៈដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់បេសក កម្មដែនអវកាសនាពេលអនាគតដោយមនុស្សធម្មតា និងឆ្កែយន្តនឹងត្រូវធ្វើការរួមគ្នានៅក្នុងលំហអវកាសដើម្បីប្រមូលទិន្នន័យនៅទីនោះ៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024