ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

ប្រជាជនលីបង់៤នាក់ស្លាប់ក្នុងការវាយប្រហារដែនអាកាសពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលនៅភូមិព្រំដែន

 

 

ការវាយប្រហារដែនអាកាសពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល បានសម្លាប់មនុស្សមួយគ្រួសារមានសមាជិក៤នាក់នៅក្នុងលំនៅដ្ឋានមួយខ្នង នៅភូមិព្រំដែនភាគខាងត្បូងប្រទេសលីបង់។ យោងប្រភពសន្តិសុខនិងការពារពលរដ្ឋស៊ីវិលលីបង់។

 

ប្រជាជន៤នាក់រស់នៅក្នុងភូមិ Meiss al Jabal ដែលជាភូមិមួយរងការខូចខាតខ្លាំងដោយសារការបាញ់ផ្លោងទៅវិញទៅមករវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហេបូឡាសដែលជាក្រុមគាំទ្រដោយប្រទេសអ៊ឺរ៉ង់ ចាប់តាំងពីចាប់ផ្តើមសង្គ្រាមនៅហ្គាហ្សាកាលពីខែតុលា។ 

 

ក្នុងសេចក្តីថ្លែងការណ៍ ក្រុមហេបូឡាស បានលើកឡើងថា ជាការសងសឹកក្រុមរបស់ខ្លួនបានបាញ់រ៉ុកកែតទៅលើភូមិ Kiryat Shmona របស់ប្រទេសអ៊ីស្រាអ៊ែល ជាភូមិភាគខាងជើងជិតនិងព្រំដេនប្រទេសលីងប់។ 

 

ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងបានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែក្រុមទាំងពីរមិនធ្លាក់ទៅក្នុងស្ថានភាពសង្គ្រាមពេញទម្រង់ឡើយ។

 

សមាជិកក្រុមហេបូឡាសច្រើនជាង២៥០នាក់ និងប្រជាជនស៊ីវិល៧៥នាក់ ស្លាប់នៅក្នុងការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលលើទឹកដីលីបង់ចាប់តាំងពីខែតុលា ។ យោងមន្ត្រីសន្តិសុខលីបង់។ ចំណែកប្រភពពីអ៊ីស្រាអ៊ែលឱ្យដឹងថា នៅប្រទេសអ៊ីស្រាអ៊ែល គ្រាប់ផ្លោងពីប្រទេសលីបង់ បានសម្លាប់យោធាច្រើនជាង១០នាក់ និងពលរដ្ឋស៊ីវិលជាច្រើន។ 
 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024