ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

ឪពុកម្ដាយកីឡាករខ្មែរ U22 ម្នាក់ ខំរៀបម្ហូបអាហារឲ្យកូនចេញទៅប្រកួតស៊ីហ្គេម

១៤ សីហា ២០១៧ | កីឡា

លោក ស៊ិន ស៊ីណាត និង អ្នក​ស្រី​ អ៊ិន ចន្ថា ឪពុកម្ដាយ​របស់ស៊ិន កក្កដា កីឡាករ​ជម្រើស​ជាតិ U22 កម្ពុជា បង្ហើប​ថា តែ​ងតែ​រៀបចំ​ចំណីចំណុក ម្ហូប​អាហារ​ដល់​កូន​ប្រុស​ខ្លួន​រាល់​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ម្ដងៗ ត្បិត​បារម្ភ​ពីការហូបចុក ពេល​ឃ្លាត​ឆ្ងាយ​ពីគ្រួសារ​។

 

ជាក់ស្ដែង​មួយថ្ងៃមុន​ចេញដំណើរ​ទៅចូលរួម​ស៊ីហ្គេម​ នៅ​ប្រទេសម៉ាឡេស៊ី ឪពុកម្ដាយ​ខ្សែ​បម្រើវ័យ ​១៧ឆ្នាំ​ថ្លែងថា បាន​រៀបចំអាហារក្រៀមក្រោះ​មួយចំនួនទុកសាគួរ ដូចជា​មីកំប៉ុង, ត្រីងៀត ជាដើម​ដល់​កូន​ប្រុស​រូបនេះ​ ព្រោះ​យល់​ថា ការ​ឃ្លាត​ពី​មាតុភូមិ​កំណើត​ ពិបាក​ក្នុងស្វែង​រកម្ហូបអាហារ​ខ្មែរ​សម្រាប់​បរិភោគ​។

 

សូមបញ្ជាក់ថា ស៊ិន កក្កដា និង មិត្តរួម​ក្រុម​ឯទៀត ព្រមទាំងថ្នាក់​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ អាយុ​​ក្រោម​២២ឆ្នាំកម្ពុជា បាន​ចេញដំណើរ​ទៅ​ប្រទេសម៉ាឡេស៊ី កាល​ថ្ងៃសៅរ៍​កន្លងទៅ​ ​ដើម្បី​​ចូលរួម​ប្រកួតកីឡាស៊ីហ្គេម។ ក្រុម​រហស្សនាម​គោព្រៃ​ខៀវ (កម្ពុជា) នឹង​បើក​ឆាក​តតាំង​ជាមួយ ហ្វីលីពីន​​ដណ្ដើ​ម​ពិន្ទុ​ក្នុងពូល​ B នៅថ្ងៃទី១៥ ខែសីហា៕

 

សូមទស្សនាវីដេអូ៖

 

 

អត្ថបទ ៖ ម៉ា សេរីវណ្ណ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024