ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

ឃីម ឌីម៉ា ឈ្នះមេដាយមាស ក្រោយប្រកួតឈ្នះថៃ នៅថ្ងៃនេះ

២៩ សីហា ២០១៧ | កីឡា

អ្នកប្រដាល់​គុន​ខ្មែរ កីឡាករ​ ឃីម ឌី​ម៉ា បានឈ្នះ​មេដាយមាស​ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានប្រកួត​ឈ្នះ កីឡាករគូបដិបក្ខ​ថៃ Chonlawit Freedasak លើ​ប្រភេទ​ទម្ងន់​៦៣,៥​ក្រាម ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​ក្នុងលទ្ធផល ២៩-២៨ លើស​ង្វៀន MiTEC ​នា​រសៀល​ថ្ងៃទី​២៩ ខែសីហា នេះ​។​

 

​គួរជម្រាបជូនថា មុន​នឹង​​ឡើងមក​ជួបគ្នា ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រនេះ ​កីឡាករ ឃីម ឌី​ម៉ា បាន​ផ្តួល​កីឡាករ​ហ្វីលីពីន Ryan Jakiri ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ខណៈ​កីឡាករ​ថៃ Chonlawit Freedasak បាន​យកឈ្នះ​កីឡាករ​វៀតណាម Vo Van Dai ក្នុង​លទ្ធផល ៣០-២៧ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។

 

   

តំណាងឲ្យ​កម្ពុជា អ្នកប្រដាល់​តូចខ្លាំង ឃីម ឌី​ម៉ា បាន​រក​មេដាយ​មាសលើ​ប្រភេទកីឡាប្រដាល់​គុន​ខ្មែរជាលើកដំបូងឲ្យ​កម្ពុជា សម្រាប់​ស៊ីហ្គេមលើកទី២៩នេះ បន្ទាប់​ពី​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទទួល​បាន​មេដាយ​មាស​​លើ​វិ​ញ្ញាសាប៉េតង់​វាយ​គូ​នារី​៕

 

ទស្សនាវីដេអូ៖

 

 

 

ប្រភព៖ PNN Sport

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024