ថ្ងៃអង្គារ៍ ទី១៩ ខែមីនា ឆ្នាំ២០២៤

សឿយ វិសាល ថា U22 កម្ពុជា ល្អជាងហ្វីលីពីន៦០ភាគរយ

១៥ សីហា ២០១៧ | កីឡា

ល្បឿន និង បច្ចេកទេស​ គឺ ជា​កត្តា​សំខាន់​ ២​យ៉ាង ​ដែល​ខ្សែ​ការពារ សឿយ វិសាល យល់​ថា ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា អាយុក្រោម​ ២២ឆ្នាំ ល្អ​ជាង​ហ្វីលីពីន U22 ខណៈ​ក្រុម​ទាំង២ ​នឹង​ពើប​ប្រទះគ្នា ​ក្នុងថ្ងៃបើកឆាក​ស៊ីហ្គេម ២០១៧ នៅ​ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៥ ខែ​សីហានេះ។ សមាជិក​ក្លឹបព្រះខ័នរាជស្វាយរៀង អះអាងថា កម្ពុជា​ល្អជាង​ហ្វីលីពីន ៦០ភាគរយ ហើយថា ការប៉ះគ្នាលើកនេះ ក្រុមគោព្រៃខៀវ នឹងព្យាយាម​ យកឈ្នះ​ប្រទេសរួម​តំបន់អាស៊ាន​នេះ ​ឲ្យបា​ន​​​ច្រើនគ្រាប់ ពោលគឺ​ច្រើនជាងកាល​ជួបគ្នា​នៅ​វគ្គ​ជម្រុះ AFC U23។

 

 

 

 

 

សឿយ វិសាល ខ្សែការពារ U22 កម្ពុជា ៖ “និយាយ​ទៅសមត្ថភាព​យើង និង ហ្វីលីពីន មិនមែនល្អដាច់គ្នាប៉ុន្មានទេ ប្រហាក់ប្រហែលគ្នា តែគ្រាន់ថា បច្ចេកទេសរបស់​យើង​ល្អ​ជាង​ហ្វីលីពីន ប្រហែល​៦០ភាគរយអី ហើយ​នឹង​ហ្វីលីពីន ហើយ​និងកម្លាំងពួក​យើង​ល្អជាងហ្វីលីពីន។ កីឡាករ​មាន​កំណើត​នៅរាជធានីភ្នំពេញ​​ បន្ថែម​​ក្រោយ​ការ​ហ្វឹក​ហាត់រួម​គ្នា​មួយរយៈ​ធំ​ត្រៀម​ព្រឹត្តិការណ៍​នេះ សមាជិក​គ្រប់រូប​នៃ​ក្រុមរហស្សនាម​គោព្រៃ​ខៀវ មាន​ការ​យល់ចិត្ត​​គ្នា​ជាងមុន ជា​ពិសេស​ជំនួប​ថ្ងៃបើកឆាក​ ទល់នឹងហ្វីលីពីន។

 

 

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩នេះ U22 កម្ពុជា ស្ថិត​នៅ​ពូល​ B រួ​មមាន​ ថៃ, វៀតណាម, ឥណ្ឌូនេស៊ី,​ ទីម័រ​ខាង​កើត និង ហ្វីលីពីន។ ក្នុងនោះ ក្រុម​រហស្សនាម​គោព្រៃ​ខៀវ នឹងបើក​ឆាក​ទល់នឹង U22 ហ្វីលីពីន នៅថ្ងៃទី១៥ ខែ​សីហានេះ៕

 

ប្រភព៖ PNN Sports

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024