ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ព្រឹត្តិការណ៍ស៊ីហ្គេម ២០១៧ ត្រូវបានបញ្ចប់ ដោយកម្ពុជាទទួលបានមេដាយចំនួន ១៧

៣០ សីហា ២០១៧ | កីឡា

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ២៩ ដែល​ប្រទេសម៉ាឡេស៊ី ធ្វើ​ជា​ម្ចាស់ផ្ទះ ត្រូវបាន​បិទបញ្ចប់នៅថ្ងៃទី ៣០​សីហានេះ ដោយ​ម្ចាស់​ផ្ទះ ជាអ្នក​ទទួលបាន​មេដាយ​ច្រើន​ជាងគេ ស្ថិតនៅលំដាប់ទី ១ សម្រាប់​តារាងទាំង ១១ប្រទេសជាសមាជិកអាស៊ាន។

 

 

ដោយ​ឡែក សម្រាប់កម្ពុជា​វិញ គឺទទួល​បាន​មេដាយ​សរុប​ចំនួន ១៧ ដោយ​ក្នុងនោះ មា​ន​មេដាយ​មាស ៣ ប្រាក់ ២ និង​សំរិទ្ធ ចំនួន ១២។ ​កីឡាករ កីឡាការនី ដែលទទួលបាន​មេដាយ​មាស រួមមាន៖

 

- កីឡាការនី ស៊ន សៀវម៉ី ទទួលបានមេដាយ​មាស លើ​វិញ្ញាសាតៃក្វាន់ដូ

 

- កីឡាករ ឃីម ឌីម៉ា ទទួលបាន​មេដាយ​មាស លើ​វិញ្ញាសាប្រដាល់​សេរី

 

- កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទទួល​បាន​មេដាយ​មាស ​​លើ​វិ​ញ្ញាសាប៉េតង់​វាយ​គូ​នារី

 

 

គួរជម្រាបជូន​ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ២៩ បាន​ចាប់​ផ្តើ​ម​ពីថ្ងៃទី ១៩សីហា ឆ្នាំ ២០១៧ និង​បាន​បញ្ចប់ទៅនៅថ្ងៃទី ៣០សីហានេះ៕

 

សូមទស្សនារូបភាពរបស់​ក្រុម​អត្តពលិក​ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី៖

 

 

 

 

 

 

 

រូបភាពពី៖ NOCC

ប្រភពពី៖ PNN Sports

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024