ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

រឿង“មាយាស្នេហ៍” ទម្លាយល្បិចគ្មានសល់ក្នុងវិវាទស្នេហាត្រីកោណដ៏ពិសពុល កំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN 

១១ មករា ២០២២ | កម្សាន្ដ

 

ទស្សនិកជន ដែលនិយមតាមដានខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែទន្ទឹងរង់ចាំមើលថា តើសម្រាប់ការមកដល់នៃសាច់រឿងថ្មីនោះ ល្អមើលយ៉ាងណា ហើយសាច់រឿងនឹងបង្ហាញអ្វីខ្លះជាមួយនឹងការសម្តែងរបស់តួអង្គនីមួយៗ។

 


 ជាមួយគ្នានេះដែរ បន្ទាប់ពីរឿង ល្បិចស្នេហ៍រយពាន់ ត្រូវបានបញ្ចប់ទៅ ខ្សែភាពយន្តភាគដែលនឹងចូលខ្លួនមកបន្តកំដរជូនជាចំណីចក្ខុទស្សនិកជនទៀតនោះគឺ រឿង« មាយាស្នេហ៍ »។ នៅក្នុងសាច់រឿងនេះដែរ នឹងធ្វើឲ្យទស្សនិកជនជក់ចិត្តជាមួយនឹងការបង្ហាញឈុតឆាកស្នេហា រោលរាល មាយាល្បិចស្នេហ៍ក្នុងសង្គ្រាមស្នេហាត្រីកោណគ្រប់រសជាតិ។ 

 


តួអង្គ ម៊ុន និងឃី គឺជាគូស្វាមីភរិយាដែលបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ រហូតដល់៧ឆ្នាំ ដោយម៊ុនមិនអាចមានកូនឲ្យគ្រួសារឃីបន្តពូជ។ ម្តាយឪពុក របស់ឃី មិនពេញចិត្ត នឹងចរិតរឹងរូសរបស់ម៊ុន និងបូករួមទាំងម៊ុន មិនអាចមានចៅឲ្យពរផងនោះ បញ្ហាតែងតែកើតមានជាហូរហែរ រហូតត្រូវបង្ខំចិត្តចែកផ្លូវគ្នា។ មុនពេលគេឈានដល់ដំណាក់កាលបែកផ្លូវគ្នា រ៉ូស ដែលជាក្មេងស្រីបម្រើនៅក្នុងផ្ទះរបស់ឃី បានលួចមានទំនាក់ទំនងស្នេហាសុីជម្រៅ ជាមួយនឹងឃី រហូតរឿងរ៉ាវត្រូវបានបែកធ្លាយដល់ម៊ុន។ 

 


តារាសម្តែងវ័យក្មេង  ជាច្រើនដួង រួមមាន Ice Preechaya Pongthananikorn, ( សម្តែងជាតួអង្គ ម៊ុន) , Wawwa Nicha Chokprajakchat ( សម្តែងជាតួអង្គ សាវ៉ារ៉ូស) , Ken Phupoom Phongpanu ( សម្តែងជាតួអង្គ ឃី) , Champ Chanatip Phothongka, (សម្តែងជាតួអង្គ វ៉ាត) , Gap Chanoksuda Raksanaves ( សម្តែង ជាតួអង្គ សា  ប្អូនស្រីរបស់ឃី) 

 


និង តារាសម្តែងជើងចាស់ផ្សេងទៀតដូចជា៖ Ann Siriam Pakdeedumrongrit ( សម្តែងជាតួអង្គ ម្តាយម៊ុន) , Mam Kathaleeya McIntosh ( សម្តែងជាតួអង្គ ម្តាយឃី) , Ton Jakkrit Ammarat( សម្តែងជាតួអង្គ ឪពុកឃី) , និងអមដោយតារាៗសម្តែងជាច្រើនទៀតផងដែរ។ 


ចង់ដឹងថា តើចុងក្រោយ អ្នកណាគឺជាអ្នកឈ្នះក្នុងរឿងវិវាទស្នេហាត្រីកោណមួយនេះ សូមកុំភ្លេចរង់ទស្សនានៅក្នុងរឿង« មាយាស្នេហ៍» ដែលកំពុងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕ 
 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025