ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

Selena Gomez ត្រៀមបង្ហាញមុខក្នុងរឿងភាគថ្មីបែបកំប្លែងនិងស៊ើបអង្កេត

៣១ សីហា ២០២១ | កម្សាន្ដ

 

តារាចម្រៀង និងសម្ដែង Selena Gomez បានចាប់ដៃគូជាមួយតារាជើងចាស់ពីររូបសម្រាប់ភាពយន្តបែបកំប្លែង និងស៊ើបអង្កេតថ្មីដែលនឹងចាក់ផ្សាយភាគដំបូងសប្ដាហ៍នេះ។

 


តារាស្រីល្បីឈ្មោះ Selena Gomez នឹងបង្ហាញមុខក្នុងខ្សែភាពយន្តភាគបែបកំប្លែង និងស៊ើបអង្កេតថ្មីមួយមានចំណងជើងថា "Only Murders in the Building" ដែលនឹងចាក់ផ្សាយលើសេវាកម្ម Hulu (ហ៊ូលូ) ចាប់ពីថ្ងៃទី៣១ ខែសីហានេះ។

 

 

ក្រៅពី Selena ភាពយន្តភាគនេះក៏មានការចូលរួមសម្ដែងដោយតារាសម្ដែងជើងចាស់ពីររូបដែលជាដៃគូដ៏ល្បីល្បាញជាមួយគ្នាពីមុនមកគឺតារាសម្ដែង Steve Martin (ស្ទីវ ម៉ាទីន) និងតារាសម្ដែង Martin Short (ម៉ាទីន ហ្ស៊ត)។

 

 

Selena Gomez បានបង្ហាញចំណាប់អារម្មណ៍ថារូបនាងពិតជាមានកិត្តិយសបំផុតដែលបានរួមការងារជាមួយនឹងដៃគូសម្ដែងទាំងពីររូប ហើយរូបនាងថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅថែមទៀតផង។

 

 

ភាពយន្តភាគ "Only Murders in the Building" គឺមានដំណើររឿងអំពីអ្នកជិតខាងបីនាក់ ព្យាយាមដោះស្រាយរឿងក្ដីឃាតកម្មមួយដែលបានកើតឡើងនៅក្នុងអគារដែលពួកគេស្នាក់នៅ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025