ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥

Cardi B ប្រកាសចេញអាល់ប៊ុមថ្មីលើកដំបូងក្រោយរយៈពេល ៧ឆ្នាំ

២៦ មិថុនា ២០២៥ | កម្សាន្ដ

 

រយៈពេលប្រមាណ ៧ ឆ្នាំបន្ទាប់ពីចេញអាល់ប៊ុមដំបូង នៅពេលនេះតារារ៉េបស្រីល្បីឈ្មោះ Cardi B ក៏បានប្រកាសដំណឹងដ៏គួរឱ្យរំភើបសម្រាប់អ្នកគាំទ្ររបស់ខ្លួនពាក់ព័ន្ធការចេញអាល់ប៊ុមថ្មី។

 


តារារ៉េបស្រីដ៏ល្បីរបស់អាមេរិក Cardi B ថ្មីៗនេះបានប្រកាសកាលបរិច្ឆេទចេញអាល់ប៊ុមពេញទីពីររបស់ខ្លួនមានចំណងជើងថា "AM I THE DRAMA" ដែលជាអាល់ប៊ុមដំបូងរបស់នាងក្នុងរយៈពេលប្រាំពីរឆ្នាំ។

 


តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបានចែករំលែកវីដេអូមួយនៅលើគណនី Instagram បង្ហាញពីការប្រកាស មុននឹងបង្ហោះរូបភាពគម្របអាល់ប៊ុម ជាមួយ Caption សរសេរថា "AM I THE DRAMA?

 

 

អាល់ប៊ុមថ្មីរបស់នឹងខ្ញុំចេញនៅថ្ងៃទី ១៩ ខែកញ្ញា! Preorder LINK IN BIO"។ការប្រកាសពីអាល់ប៊ុមថ្មីនេះ គឺមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានចេញបទចម្រៀងថ្មីមានចំណងថា “Outside” កាលពីថ្ងៃទី២០ ខែមិថុនា។

 


គួររំឭកថា Cardi B បានបង្ហាញមុខដំបូងក្នុងឆ្នាំ ២០១៥ និងបានចេញចម្រៀងទោលដំបូងមានចំណងជើងថា "Bodak Yellow" ក្នុងឆ្នាំ ២០១៧។ តារារ៉េបស្រីរូបនេះត្រូវបានស្គាល់ច្រើនតាមរយៈបទល្បីៗកំពូលតារាងដូចជាបទ "WAP" ដែលច្រៀងជាមួយ Megan Thee Stallion, បទ "I Like It" ច្រៀងជាមួយ Bad Bunny & J Balvin ព្រមទាំងបទ "Up" ជាដើម។

 


អាល់ប៊ុមពេញទីមួយរបស់នាងមានចំណងជើងថា “Invasion of Privacy” បានចេញផ្សាយក្នុងឆ្នាំ២០១៨ ដែលទទួលបានជោគជ័យខ្លាំង និងជួយឱ្យនាងបានឈ្នះពានរង្វាន់ Grammy ផ្នែកអាល់ប៊ុមរ៉េបល្អបំផុតប្រចាំឆ្នាំ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025