ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

តារាល្បីៗជាអតីត Freshie Girl & Boy ប្រជុំគ្នាដណ្តើមពានរង្វាន់កិត្តិយស Hall of Fame

១៤ ឧសភា ២០២១ | កម្សាន្ដ

ទំព័រហ្វេសប៊ុកផ្លូវការ Freshie Cambodia ទើបប្រកាសសមាសភាពបេក្ខជន បេក្ខនារី ដែលបានជាប់វគ្គជម្រុះចូលរួមប្រកួតប្រជែងពានរង្វាន់កិត្តិយស Hall of Fame ក្នុងឱកាសគម្រប់ខួបទី20ឆ្នាំ កម្មវិធីប្រកួត Freshie Girl & Boy ។ 


លើទំព័រហ្វេសប៊ុកផ្លូវការកម្មវិធីប្រកួត Freshie Cambodia ថ្មីៗនេះបានប្រកាសសមាសភាពបេក្ខជន បេក្ខនារី ដែលជាតារាល្បីៗបានជាប់វគ្គជម្រុះចូលរួមប្រកួតប្រជែងពានរង្វាន់កិត្តិយស Hall of Fame ក្នុងឱកាសគម្រប់ខួបទី20ឆ្នាំ កម្មវិធីប្រកួត Freshie Girl & Boy ។ 


បេក្ខភាពទាំង៩ដែលទើបត្រូវប្រកាសជាសាធារណៈរួមមាន៖ 
លោក ញ៉ែម សុគន្ធ Freshie Boy រដូវកាលទី១
លោក ជា វិបុល Freshie Boy រដូវកាលទី២
លោក លឹម ជាឡាយ Freshie Boy រដូវកាលទី៤
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន Freshie Girl រដូវកាលទី៦
វីជេ តាប៊ុយ Freshie Boy រដូវកាលទី៧
លោក កែវ បូរ៉ា Freshie Boy រដូវកាលទី៧
កញ្ញា មាន សូនីតា Freshie Girl រដូវកាលទី៨
កញ្ញា រ៉េត សារីតា Freshie Girl រដូវកាលទី១២
កញ្ញា ឈុំ ចាន់ដារ៉ា Freshie Girl រដូវកាលទី១៨

 


តាមការប្រកាសខាងលើរបស់ទំព័រហ្វេសប៊ុក Freshie Cambodia ប្រធានគណៈកម្មការរៀបចំការប្រកួតបានសម្រេចជ្រើសរើសបេក្ខជន បេក្ខនារី សរុបចំនួន 9 រូប ដែលមានការប្រព្រឹត្តល្អ និងជាគំរូល្អដល់យុវជនជំនាន់ក្រោយ និងដែលមានមោទនភាពជា Freshie ។ 

 


គោលការណ៍ផ្តល់ពិន្ទុសម្រាប់ ពានរង្វាន់កិត្តិយស នេះ គឺតម្រូវឱ្យជា បុគ្គលដែលជាគំរូល្អសម្រាប់សង្គមនិងប្រទេសជាតិ ព្រមទាំងមានសុជីវធម៌ សីលធម៌ផងដែរ។
ហ្វេនទាំងឡាយអាចចូលរួមបោះឆ្នោតគាំទ្រ បេក្ខជន បេក្ខនារី ដែលលោកអ្នកពេញចិត្ត ដោយការចុច Like លើរូបបេក្ខជន បេក្ខនារី ។ 

 


ពិន្ទុនៃការបោះឆ្នោតគាំទ្រ ពីសំណាក់លោកអ្នក និងហេ្វនៗ ស្មើនឹង 60% នៃពិន្ទុសរុប ចំណែកពិន្ទុ 40% ទៀត នឹងត្រូវបានពិចារណាផ្តល់ពិន្ទុដោយលោក បុណ្យកើដ អាំងអាំនួយសិរិ ម្ចាស់កម្មវិធីប្រកួត Freshie។ 

 


យោងតាមការប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុក Freshie Cambodia កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីការបោះឆ្នោតគាំទ្រ និងលទ្ធផលជ័យលាភីពានរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១។

 


បេក្ខភាពត្រៀមដណ្តើមពានរង្វាន់កិត្តិយស Hall of Fame ទាំង៩រូប ជាអតីត Freshie Girl & Boy បច្ចុប្បន្នបេក្ខភាពទាំង៩រូបសុទ្ធសឹងជាអ្នកសិល្បៈល្បីៗកំពុងមានឈ្មោះបោះសម្លេងក្នុងរង្វង់សិល្បៈខ្មែរ។
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025