ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

ភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូងស្លាប់២នាក់ជម្លៀសជាង១០០០នាក់

១៧ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

មានមនុស្ស២នាក់ស្លាប់ និងច្រើនជាង១០០០នាក់ជម្លៀស នៅប្រទេសកូរ៉េខាងត្បូង ក្រោយពីប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៤ប្រចាំតំបន់អាស៊ីមួយនេះ មានភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃព្រហស្បតិ៍។ យោងក្រសួងសុវត្ថិភាពកូរ៉េខាងត្បូង។ 

 

 

 

 

ក្រសួងមហាផ្ទៃ និងសុវត្ថិភាព ឱ្យដឹងបន្តថា ត្រឹមម៉ោង១១ព្រឹក ម៉ោងក្នុងតំបន់ ឃើញថា កន្លែងជាច្រើន នៅតំបន់South Chungcheong ភាគខាងត្បូងទីក្រុងសេអ៊ូល បរិមាណភ្លៀងធ្លាក់ មានរហូតដល់ច្រើនជាង៤០០មីលីម៉ែត្រ ចាប់តាំងពីថ្ងៃពុធ។ 
 

ការិយាល័យឧតុនិយមកូរ៉េ ឱ្យដឹងថា តំបន់ខ្លះ ទទួលបានបរិមាណទឹកភ្លៀងច្រើនមិនធ្លាប់មាននាពេលកន្លងមក ហើយនៅយប់ថ្ងៃព្រហស្បតិ៍នេះ នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើតាមការព្យាករណ៍។ 

 

ការប្រកាសអាសន្នពីគ្រោះមហន្តរាយបាក់ដី ក៏បានតំឡើងទៅកាន់កម្រិតខ្ពស់បំផុតសម្រាប់តំបន់ជាច្រើនរួមមានតំបន់Chungcheong ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។  

 

នៅទីក្រុងGwangju មានចម្ងាយប្រហែល២៦៧គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល មានផ្លូវចំនួន៨៧ និងអាគារ៣៨ខ្នង លិចក្នុងជំនន់ទឹកភ្លៀង ប្រហែល២ម៉ោង ក្រោយអាជ្ញាធរប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំង។ 

 

សាលារៀនប្រហែល៤០៣កន្លែង ត្រូវបិទ។ យោងក្រសួងអប់រំកូរ៉េខាងត្បូង។ 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025