ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

គណៈកម្មការទី៨ រដ្ឋសភា ជួបពិភាក្សា និងចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គមដល់គណៈប្រតិភូឡាវ

១៧ កក្កដា ២០២៥ | ព័ត៌មានជាតិ

 

គណៈកម្មការទី៨នៃរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយលោក ជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានជួបពិភាក្សា និងចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដល់គណៈប្រតិភូឡាវ ចំនួន ២៣រូប ដែលដឹកនាំដោយឯកឧត្តម ផុងសាយសាក់ អ៊ិនថាឡាត អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គមឡាវ។

 

 

 

 

ឯកឧត្តម សេង ញ៉ាក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា      កម្ពុជាបានធ្វើបង្ហាញលម្អិតពាក់ព័ន្ធនឹងប្រព័ន្ធគំាពារសង្គម ក៏ដូចជា តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ មានរដ្ឋសភា និងព្រឹទ្ធសភា ជូនដល់គណៈប្រតិភូឡាវ ដែលបានឆ្លុះបញ្ចាំងអោយឃើញពីជោគជ័យ ការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
 

 

 

 

អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ សុខ ពិសិដ្ឋ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025