ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
យុវជន មុំ មករា អាយុ ២៥ឆ្នាំ មកពីខេត្តសៀមរាប កំពុងចាប់ជំនាញ គូរគំនូរជញ្ជាំង នៅតាមបណ្តាហាង ផ្សារទំនើប និងសណ្ឋាគារ។ មុខរបរនេះ អាចឱ្យ មករា រកប្រាក់កម្រៃបានគួរសម។ ការងារមួយនេះ មករា ផ្តើមពីរៀនចាក់សាក់។
ចាប់ផ្តើមចេញគូរគំនូរ តាំងពីឆ្នាំ២០១៨ យុវជន មករា មានឱកាសគូរគំនូរលើជញ្ជាំង នៅតាមទីតាំងធំៗជាច្រើន និងបច្ចុប្បន្ន មានអ្នកស្គាល់យុវជនរូបនេះច្រើន នៅតាមបណ្តាញសង្គម។
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា