ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥
ព្រោះក្តីសុបិន្ត និងមហិច្ឆតា បានជម្រុញឲ្យអតីតពិធីការនី លី ចាន់ដាលីស ហៅ អ៊េនជី វិវត្តខ្លួនពីពិធីការនីទៅជាអ្នកលក់អនឡាញដ៏ឆ្នើម រហូតក្លាយជាអគ្គនាយិកាក្រុមហ៊ុនដ៏ធំមួយនាពេលបច្ចុប្បន្ន។
ទៅស្តាប់រឿងរ៉ាវត្រួសៗពីការចាកចេញពីសិល្បៈរបស់នាង ដំណើរជោគជ័យលើជំនួញរហូតបានក្លាយជាអគ្គនាយិកាដូចសព្វថ្ងៃជាមួយកម្មវិធីសិល្បៈកម្សាន្តទាំងអស់គ្នា។
មានប្រភពជាអ្នកកើត និងរស់នៅភ្នំពេញតាំងកំណើត អតីតពិធីការនី លី ចាន់ដាលីស ហៅ អ៊េនជី ចម្រើនវ័យឡើងដោយក្តីស្រម៉ៃ និងឆន្ទៈច្រើនរាប់មិនអស់។
វ័យកាន់តែចម្រើន កើនទៅមុខ ត្បិតមិនសមបំណងទាំងអស់ តែយ៉ាងណា ដាលីស សម្រេចបានក្តីស្រម៉ៃមួយដែលចង់ក្លាយជាពីធីការនីម្នាក់មានឈ្មោះបោះសម្លេងលើវិថីសិល្បៈកម្ពុជា។
ជ្រកក្រោមដំបូលគ្រួសារដ៏កក់ក្តៅ ពោរពេញដោយការគាំទ្រ ដាលីស វេចសំពាយក្តីស្រម៉ៃភ្ជាប់មកជានិច្ចជាមួយមហិច្ឆិតាដែលមានកំណើត បង្កើតទៅជាឱកាសច្រើនរាប់មិនអស់ក្នងអំឡុងពេលនោះ។
មុនផ្តើមអាជីពជាពិធីការនីអំឡុងឆ្នាំ២០០៧ អ៊េនជី ធ្លាប់ប្រឡូកអាជីពជាឌីជេវិទ្យុច្រើនឆ្នាំ ទន្ទឹមគ្នានោះ នាងក៏មានរបរផ្ទាល់ខ្លួនក្នុងដៃដែរ ដោយនាងជាអ្នកលក់សម្លៀកបំពាក់ លក់របស់របរសម្ភារៈស្ទើរគ្រប់មុខ។
របរក្រៅរង្វង់សិល្បៈរបស់នាង គឹបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០១០មកម្ល៉េះ ពោលគឺស្របាលគ្នានឹងអាជីពសិល្បៈដែរ។
២០១១,២០១២,២០១៣ ជាអំឡុងឆ្នាំដែលអតីតពិធីការនីរូបនេះលេចធ្លោខ្លាំង។ ២០១៣ ទៀតសោត ក៏ជាឆ្នាំដែលអតីតពិធីកានីនេះលាភាពនៅលីវដែរ ដោយនាងបានរៀបការសាងគ្រួសារជាមួយស្វាម៉ី ឈ្មោះថា ភីតធ័រ សុធារ៉ាហេង ជាជនជាតិអាមេរិក។
មកដល់បច្ចុប្បន្ន ចំណងប្តីប្រពន្ធរបស់អ្នកទាំងពីរមានកូនប្រុសស្រី២នាក់ជាចំណងដៃ។
ច្រើនឆ្នាំក្រោមឈ្មោះប្តីប្រពន្ធ អ៊េនជី ខិតខំប្រឹងប្រែងទាំងការងារសិល្បៈ និងរបរក្រៅរង្វង់សិល្បៈ ទើបចម្លោះឆ្នាំ២០១៦-២០១៧ នាងបានសម្រេចចិត្តចាកចេញពីមាតុភូមិកំណើតទៅរស់នៅឯនាយសមុទ្រជាមួយស្វាម៉ី។
ការចាកចេញទៅរស់នៅឯនាយសមុទ្ររបស់ អ៊េនជី គឺក្រោយពីនាងចាប់ផ្តើម Live លក់សម្លៀកបំពាក់ និងសម្ភារៈតាមអនឡាញបានមួយរយៈ ខណៈនោះដែលជាពេលដែលបណ្តាញសង្គមហ្វេសប៊ុកទើបបើកឲ្យធ្វើការ Live តាមប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូង។
ចោលទាំងអាជីពសិល្បៈ វេចទាំងរបរអនឡាញទៅតាម អ៊េនជី បានស្វះស្វែង Live លក់ដូចធម្មតា ទោះទៅនៅសហរដ្ឋអាមេរិកហើយក្តី។
អ៊េនជី មិនធ្លាប់រងការថាប្រមាថពីអ្នកជុំវិញខ្លួនលើវិធីសាស្រ្តនៃការ Live លក់ឡើយ តែនាងជួបផលលំបាកច្រើនក្រែលទម្រាំងើបមុខងើបមាត់ក្នុងសង្គមជំនួញដូចសព្វថ្ងៃនេះ។
អ្នកម្តាយកូនពីររូបនេះបន្តថា កម្លាំងជម្រុញចិត្តឲ្យនាងហែលឆ្លង ស្ថានភាពកំពុងលំបាកតានតឹងនោះ គឺ៖
សម្លេង០៣ អែនជី #និយាយពីការជម្រុញទឹកចិត្តចូលដល់ឆ្នាំ ២០២០ ជាឆ្នាំនៃការវាយលុកនៃវីរ៉ុសកូវីដ១៩នៅកម្ពុជា ធ្វើឲ្យមនុស្សមា្នជាច្រើនរអាមិនហ៊ានចំណាយដើមទុនលើការបើកដំណើរការអាជីវកម្មទ្រង់ទ្រាយធំនោះទេ តែមិត្តចំណិតរបស់អ្នកជំនួញស្រី និងជាអតីតតារាសម្តែងឆ្នើមម្នាក់ គឹម លីហ្សា បានបោះទុនយ៉ាងច្រើនបើកក្រុមហ៊ុនដ៏ធំមួយ កា្លយជាអគ្គនាយិកាទាំងវ័យក្មេង។
ក្រុមហ៊ុន អតីតពិធីការនីភីអិនអិនរូបនេះ ឈ្មោះថា AZA International Co.Ltd (អេ ហ្ស៊េត អេ អ៊ិនធឺណាសិននល ខូអិលធីឌី ) ជាក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ រូបមន្តពីប្រទេសស្វីស តែរោងចក្រវិចខ្ចប់នៅប្រទេសថៃ។
ក្នុងថ្ងៃសម្ភោធក្រុមហ៊ុននោះទៀតសោត គេឃើញវត្តមានតារាល្បីៗក្នុងរង្វង់សិល្បៈច្រើនកុះករ រួមទាំងតំណាងចែកចាយរបស់នាង ថែមទាំងបាននាំគ្នាស្លៀកសម្លៀកបំពាក់ជំនាន់បារាំង មើលទៅប្លែកអស្ចារ្យ។
អតីតពីធីការនីរូបនេះមិនមានក្តីកង្វល់ច្រើនចំពោះការជ្រើសដំណើរការក្រុមហ៊ុនក្នុងដំណាក់កាលដ៏លំបាកនេះទេ ផ្ទុយទៅវិញនាងបែរចាត់ទុកឱកាសនេះជាឱកាសមាសឱកាសពេជ្រ សម្រាប់អាជីវកម្មផ្តោតលើការលក់បែបអនឡាញដូចនាង។
សម្លេង០៤ អែនជី #គោលបំណងការបើកក្រុមហ៊ុន និងការជួយស្រី្តក្រៅពីជម្រុញបង្កើតឱកាសការងារឲ្យស្រ្តីជាច្រើននាពេលកន្លង AZA របស់ដៃគួរចាស់ពិធីករវោហាសព្ទចាក់ទឹកមិនលិច ប៉ែន ចំរ៉ុង ក៏មានគម្រោងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់តំណាងចែកចាយផងដែរ ធ្វើយ៉ាងណាបង្កើនចំណេះដឹងការលក់ ប្រកបដោយវិជ្ជាជីវៈ។
ដោយឡែកសម្រាប់ឆ្នាំ២០២១ ខាងមុខ AZA ផ្ទាល់ក៏មានគម្រោងជួយបន្ថែមលើការងារសប្បុរសធម៌ផងដែរ តែនឹងធ្វើតាមដំណាក់កាល តាមផ្នែកនិមួយៗ ជាក់ស្តែងឆ្នាំនេះ AZA ដែលអតីតពិធីការនីរូបស្រស់ អែនជី ជាអគ្គនាយិកា ក៏បានបរិច្ចាគថវិកា សម្ភារៈ និងចុះជួយដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់នៃគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះផងដែរ។
ជាមួយទស្សនវិស័យវែងឆ្ងាយ អគ្គនាយិកាមានប្រភពពីអ្នកសិល្បៈរូបនេះ ជឿជាក់ថា ក្រុមហ៊ុនរបស់នាងនឹងអាចជួយស្រី្តកម្ពុជាបានកាន់តែច្រើន ក៏ដូចជាការងារសប្បុរសធម៌នានានាពេលខាងមុខ។
ខណៈជំនួញកំពុងដំណើរការយ៉ាងរលូន អ្នកជំនួញស្រីរូបនេះក៏បង្ហើបពីគម្រោងចូលសិល្បៈវិញផងដែរ ដោយលើកឡើងយ៉ាងដូច្នេះថា៖
គួររំលឹកថា អ៊េនជី ជាពិធីការនីឆ្នើមមួយរូបកាលប្រមាណ១០ឆ្នាំមុន។ អតីតពិធីការនីរូបនេះ ពោរពេញដោយបទពិសោធន៍ ល្បីល្បាញជំនាញថ្វីមាត់ និងការប្រើប្រាស់ម៉ៃក្រូហ្វូនលើឆាក ដោយកម្មវិធីភាគច្រើនរបស់នាងជា កម្មវិធីសិល្បៈ និងកម្សាន្តផ្សេងៗ។
អ៊េនជី ឆ្លងកាត់ឆាកកម្មវិធី ឆាកកិច្ចសម្ភាសន៍ ឆាកតន្រ្តី ស្ទើរគ្រប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ដូចជា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តលេខ៣ ស្ថានីយ៍ទូរទស្សន៍កងខេមរភូមិន្ទប៉ុស្តលេខ៥ ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និងមុនពេលបញ្ចប់អាជីពសិល្បៈ នាងបានរួមការងារជាមួយស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន ផងដែរ។
អ្វីដែលទស្សនិកជនចង់ចាំ និងស្គាល់នាងច្បាស់ គឺសម្លេងរបស់ដ៏ក្រអួន រណ្តំរបស់នាងតែម្តង។
ត្បិតចាកឆ្ងាយពីវិថីសិល្បៈច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែអតីតពិធីការនីរូបនេះ នៅតែមានគេស្រលាញ់រាប់អានច្រើនដូចពីមុន ពិសេសមិត្តសិល្បករ-សិល្បការនីរួមជំនាន់ និងដៃគូរចាស់ៗជំនាន់នាងប្រឡូកសិល្បៈពេញទំហឹង។
សាកសមតំណែងជាអគ្គនាយិកា អ្នកស្រី លី ចាន់ដាលីស នៅតែស្រស់ស្អាតផូរផង់ ទោះកំពុងស្ថិតក្នុងវ័យ៣០ផ្លាយក្តី។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឲ្យ