ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ខ្មែរ បេក្ខនារី Miss Grand Cambodia ទាំង ២៨ រូបពិតជាស្រស់ស្អាតមិនធម្មតាឡើយ រហូតធ្វើឱ្យ គណកម្មការពិបាកក្នុងការផ្តល់ពិន្ទុ ។
ជិតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព័ត្រហើយ បេក្ខនារី Miss Grand Cambodia ទាំង ២៨ រូបបានខិតខំប្រឹងប្រែងបង្ហាញពីសមត្ថភាពរបស់ខ្លួនយ៉ាងក្លាហានបំផុតនៅលើវទិការដើម្បីសន្សំពិន្ទុ ជាក់ស្តែងក្នុងឈុត សម្លៀកបំពាក់ប្រពៃណី ខ្មែរ កាន់តែបង្ហាញឱ្យឃើញថាបេក្ខនារីទាំងអស់ពិតជាមានរូបសម្រស់ស្រស់សោភា ធ្វើឱ្យគណកម្មការពិបាកក្នុងការសម្រេចចិត្ត ។
នៅសល់តែប៉ុន្មានសប្តាហ៍ទៀត ការប្រកួត Miss Grand Cambodia ឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដើម្បីជ្រើសរើសរកបេក្ខនារីតំណាងចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។
ដោយឡែកកាលពីពេលថ្មីៗនេះ Miss Grand Cambodia ទាំង ២៨ បានបង្ហាញមុខសាជាថ្មីម្តងទៀតក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ខ្មែរ និងឈុតហែលទឹក ដើម្បីសន្សំពិន្ទុ ក្នុងការប្រកួតនាថ្ងៃនោះផងដែរ អ្នករៀបចំកម្មវិធី ក៏បានបង្ហាញពីការលំបាកក្នុងការរៀបចំកម្មវិធី Miss Grand Cambodia ផងដែរ ពីព្រោះមានបេក្ខនារីខ្លះ ត្រូវបានសុំដកខ្លួនពីការប្រកួត ។
លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia បានអះអាងថា នេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី 26 កញ្ញា ខាងមុខ។ ការប្រកួតឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់ហែលទឹកនេះ ថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័តផងដែរ ។
ថ្វីត្បិតតែការប្រកួតដំណើរការទៅយ៉ាងរលូន តែក៏មានបេក្ខនារីមួយចំនួនបានសុំដកខ្លួនចេញពីការប្រ កួតផងដែរ ដែលធ្វើឱ្យលោកមានការព្រួយបារម្ភជាខ្លាំង តែទោះជាយ៉ាងនេះក្តី កម្មវិធីនៅតែដំណើរការយ៉ាងរលូនទៅមុខ ។
ក្នុងឈុតមស្លៀកបំពាក់ប្រពៃណី ខ្មែរ បេក្ខនារី Miss Grand Cambodia ទាំង ២៨ រូបនេះពិតជាស្រស់ស្អាត មិនធម្មតាទេ ដោយម្នាក់ៗបានបង្ហាញពីសមត្ថភាពរបស់ខ្លួនយ៉ាងក្លាហានបំផុតនៅលើវេទិការ រហូតទទួលបានការសរសើរពីអ្នករៀបចំកម្មវិធី គ្រូបង្វឹកក្នុងការដើរម៉ូដ និងទស្សនិកជនជាដើម ...។
បេក្ខនារីទាំង២៨ រូប ម្នាក់ៗសុទ្ធតែមានទំនុកចិត្ត និងរងចាំចូលរួមប្រកួតវគ្គផ្តាច់ព័ត្រមកដល់ ដោយពួកគេសន្យាថា នឹងមិនបោះបង់ការប្រកួតនោះទេ ។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រកម្មវិធី Miss Grand Cambodia ឆ្នាំ2020 នឹងរៀបចំឡើងនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកបេក្ខនារីដ៏ឆ្នើមមួយរូបប្រចាំប្រទេសចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា