ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ការថតរូបអនុស្សាវរីយ៍មុនសម្រាលកំពុងជាទីចាប់អារម្មណ៍របស់តារាៗ និងមហាជនគ្រប់មជ្ឈដ្ឋាន 

០៥ កញ្ញា ២០២០ | កម្សាន្ដ

បច្ចុប្បន្នការថតរូបស្ទីលប្លែកៗរបស់អនាគតអ្នកម៉ាក់ ខណៈកំពុងពពោះបានកំពុងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ និងជាទីពេញនិយមសម្រាប់អនាគតអ្នកម្តាយសម័យថ្មីស្ទើរគ្រប់មជ្ឈដ្ឋាន ទាំងអ្នកសិល្បៈ និងមហាជនទូទៅដើម្បីទុកជាអនុស្សាវរីយ៍នៃកូនក្នុងផ្ទៃកំឡុងពេលអ្នកម្តាយកំពុងពពោះ។

 

 

ពិតមិនខុសពីទស្សនិកជនបានដឹងនោះទេថា បច្ចុប្បន្ន សម័យកាលកាន់តែវិវត្ត ភាពស៊ីវិល័យកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ចំណែកមនុស្សជាតិក៏មានការប្រែប្រួលដូចគ្នាដែរ ទាំងរបៀបរបបការរស់នៅ ការដើរហើរ រួមទាំងស្ទីលនៃការតុបតែងខ្លួនជាដើម។ ជាក់ស្តែងមហាជនភាគច្រើនរមែងឃើញការប្រែប្រួលបែបនេះយ៉ាងលឿនតាមរយៈសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម រួមទាំងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

 

 

នៅលើសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមទៀតសោត គេសង្កេតឃើញថា តារាល្បីៗ និងមហាជនស្ទើរគ្រប់មជ្ឈដ្ឋាន បាននឹងកំពុងតែពេញនិយម ហើយចាប់អារម្មណ៍ខ្លាំងលើការថតរូបអនុស្សាវរីយ៍នាពេលកំពុងពពោះកូនក្នុងផ្ទៃ ដើម្បីទុកជាអនុស្សាវរីយ៍កំឡុងពេលអ្នកម្តាយកំពុងពពោះ។

 

 

បច្ចុប្បន្ន ការពេញនិយមថតរូបអនុស្សាវរីយ៍មុនសម្រាលនេះ កំពុងកើតឡើងយ៉ាងគំហុកលើតារាស្រីល្បីៗក្នុងសង្គមសិល្បៈកម្ពុជា ដោយឡែក មហាជនទូទៅដែលជាអ្នកនិយមប្រើប្រាស់សង្គមហ្វេសប៊ុក ក៏មានច្រើនដូចគ្នា គ្រាន់តែភាគរយហាក់នៅតិចបើធៀបនិង តារាក្នុងរង្វង់សិល្បៈ។

 

 

ក្នុងនោះ តារាស្រីល្បីៗជាច្រើនដែលបាន និងកំពុងជិតក្លាយជាអ្នកម្តាយភាគចច្រើនសុទ្ធនាំគ្នាដឹកដៃស្វាម៉ី ហើយខ្លះទៀតថតក៏តែម្នាក់ឯង បង្អួតសម្រស់ផែនផ្ទៃពោះកូនក្នុងផ្ទៃរបស់ខ្លួន តាមស្ទីលនិងការនិយមរៀងៗខ្លួន ដោយអ្នកខ្លះនិយមស្ទីលស៊ិចស៊ី ខ្លះនិយមស្ទីលបុរាណ ខ្លះទៀតក៏រៀបចំខ្លួនតាមបែបផែននៃចំនូលចិត្តរបស់ខ្លួន។

 

ក្នុងចំណោមនោះតារាស្រីល្បីៗដែលបានថតរូបអនុស្សាវរីយ៍មុនសម្រាលហើយបង្ហោះព្រោងព្រាតពេញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមមានដូចជា៖ តារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា ពេជ្រ សូលីកា សួស វីហ្សា អតីតតារា


ចម្រៀង អេនជី តារាសម្តែង អ៊ុន អាលីហ្សា គង់ ចាន់ស្រីមុំ ម៉ូដែលស្រីល្បីល្បាញ ប្រាសាទ ដាវីន ហើយថ្មីៗនេះ អ្នកម្តាយចំនូលថ្មី ម៉ាក សែនសូនីតា ហៅតូតា ក៏ទើបដឹកដៃស្វាម៉ីទៅថតរូបមុនសម្រាលដូចគ្នាដែរ។

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025