ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

BLACPINK ត្រៀមបង្ហាញបទចម្រៀងថ្មីលើឆាកប្រគំតន្ត្រី World Tour

២៤ មិថុនា ២០២៥ | កម្សាន្ដ

 

ក្រុមចម្រៀងនារី BLACKPINK នឹងបង្ហាញបទចម្រៀងថ្មីរបស់ពួកគេនៅឯកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេ ក្រោយខកខានចេញបទថ្មីអស់រយៈពេលជាង ៣ឆ្នាំ។

 

 


ប្រព័ន្ធផ្សព្វផ្សាយកូរ៉េជាច្រើនបានរាយការណ៍ថា ក្រុមចម្រៀងនារី BLACKPINK នឹងបង្ហាញបទចម្រៀងថ្មីរបស់ពួកគេនៅឯកម្មវិធីប្រគំតន្ត្រីទេសចរណ៍ពិភពលោក DEADLINE ។

 

 


តំណាងរបស់ YG Entertainment បានបញ្ជាក់ប្រាប់សារព័ត៌មានកូរ៉េខាងត្បូង NEWSEN កាលពីថ្ងៃទី២៣ ខែមិថុនាថា ឆ្លងកាត់ការពិភាក្សាជាច្រើនអំពីរបៀបចេញបទចម្រៀងថ្មី ចុងក្រោយពួកគេបានសម្រេចចិត្តថានឹងចាក់ផ្សាយបទថ្មីនេះនៅឯការប្រគំតន្ត្រីនៅពហុកីឡដ្ឋាន Goyang ដែលជាចំណុចចាប់ផ្តើមនៃដំណើរទេសចរណ៍ពិភពលោក 'DEADLINE'។ ប្រភពដដែលបន្តថា ពួកគេនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតអំពីកាលបរិច្ឆេទចេញបទចម្រៀងនាពេលឆាប់ៗ។

 


ជាក្រុមចម្រៀងស្រីមួយក្រុមដែលទទួលបានជោគជ័យបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន BLACKPINK គឺជាក្រុម K-pop ដំបូងបង្អស់ដែលបានសម្ដែងលើឆាកធំរបស់មហោស្រពតន្ត្រីអាមេរិក Coachella និងមហោស្រពតន្ត្រីអង់គ្លេស British Summer Time Festival ។

 

 

សមាជិកទាំងបួននាក់បានបន្តកិច្ចសន្យាការងារក្រុមជាមួយភ្នាក់ងារចាស់របស់ពួកគេគឺផលិតកម្ម YG Entertainment ក្នុងឆ្នាំ ២០២៣ ប៉ុន្តែក៏បានបង្កើតក្រុមហ៊ុនរៀងៗខ្លួន និងចុះកុងត្រាជាមួយក្រុមហ៊ុនផ្សេងសម្រាប់សកម្មភាពទោល។

 

 

ចាប់តាំងពីអាល់ប៊ុម “BORN PINK” បានចេញក្នុងខែកញ្ញា ឆ្នាំ២០២២ ពួកគេមិនទាន់បានចេញបទចម្រៀងថ្មីជាក្រុមឡើយ ប៉ុន្តែកំលុងពេលនេះសមាជិកម្នាក់ៗបានបញ្ចេញ Solo Album រៀងៗខ្លួនទាំងអស់។គួរបញ្ជាក់ថា កម្មវិធីប្រគំតន្ត្រីទេសចរណ៍ “DEADLINE WORLD Tour” នឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែកក្កដា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅកីឡដ្ឋាន Goyang ហើយបន្ទាប់មកនឹងបន្តទៅប្រទេសផ្សេងទៀតរួមមានសហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស បារាំង សិង្ហបុរី និងជប៉ុន ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025