ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

មិនត្រឹមផ្ទុះការគាំទ្រខ្លាំងទេ Freshy Winner និង Idol Fun House របស់ PNN ក្នុងខែ ឧសភា ថែមទាំងចាយលុយស្ទើរមិនគួរឱ្យជឿលើអ្នកចូលលេងកម្សាន្តថែមទៀត…

២៤ មិថុនា ២០២៥ | កម្សាន្ដ

 

ជារឿងស្ទើរមិនគួរឱ្យជឿនោះទេសម្រាប់កម្មវិធីកម្សាន្តធំៗល្បីឈ្មោះទាំងពីររបស់ PNN គឺ Freshy Winner និង Idol Fun House កាលពីខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅ ដែលចំណាយលើអ្នកចូលលេងកម្សាន្តប្រមាណជាជាង ១០លានរៀល និងទទួលការគាំទ្រខ្លាំងពីអ្នកទស្សនា។

 


កម្មវិធីកម្សាន្តធំៗ២ដ៏ល្បី របស់ PNN គឺ Freshy Winner និង Idol Fun House កាលពីខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ បានចំណាយប្រាក់លើការចូលលេងកម្សាន្តរបស់ សិល្បករ សិល្បការិនី និងទស្សនិកជនផ្សេងទៀតប្រមាណជាជាង ១០លានរៀល ហើយថែមទាំងក្លាយជាកម្មវិធីទាក់ទាក់ការគាំទ្រខ្លាំងពីមហាជនថែមទៀតផង។

 

 

កម្មវិធី Freshy Winner ក្នុងសប្ដាហ៍ទី១ អ្នកឈ្នះទទួលបានទឹកប្រាក់ ៨សែនរៀល សប្ដាហ៍ទី២ ១លាន ៣សែនរៀល សប្ដាហ៍ទី៣ ៥សែនរៀល និងសប្ដាហ៍ទី៤ ៣សែនរៀល ដោយទឹកប្រាក់សរុបសម្រាប់ខែ ឧសភា មានប្រមាណ ២លាន ៩សែនរៀល។

 

 

ដោយឡែកសម្រាប់កម្មវិធី Idol Fun House វិញ ក្នុងសប្ដាហ៍ទី១ អ្នកឈ្នះទទួលបានទឹកប្រាក់ ៤លានរៀល សប្ដាហ៍ទី២ ៧សែនរៀល សប្ដាហ៍ទី៣ ៦សែនរៀល សប្ដាហ៍ទី៤ ៧សែនរៀល និងសប្ដាហ៍ទី៥ ១លាន ៤សែនរៀល។ សរុបទឹកប្រាក់ប្រមាណ ៧លាន ៤សែនរៀល។

 

 

ដូច្នេះមានន័យថាគ្រាន់តែខែ ឧសភា ឆ្នាំ២០២៥ កន្លងទៅកម្មវិធីធំៗទាំងពីរខាងលើចំណាយលើអ្នកឈ្នះទឹកប្រាក់ប្រមាណ ១០លាន ៣សែនរៀល ទៅកាន់អ្នកចូលលេង ដោយមិនត្រឹមតែបានបង្កលក្ខណៈសប្បាយរីករាយប៉ុណ្ណោះទេ ហើយថែមទាំងឈ្នះរង្វាន់ធំៗថែមទៀត។

 

 

មិនតែប៉ុណ្ណោះទេកម្មវិធី ដែលសម្បូរដោយរូបភាពថ្មីប្លែកទាក់ទាញទាំងពីរនេះ ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនថែម ដោយរាល់កម្មវិធីនីមួយៗតែងមានអ្នកទស្សនារាប់លានអ្នកនៅលើបណ្ដាញសង្គម។

 

 

ដោយឡែកសម្រាប់ខែ មិថុនា ឆ្នាំ២០២៥ នេះវិញ កម្មវិធីទាំងពីរខាងលើក៏មានអ្នកឈ្នះរង្វាន់ទឹកប្រាក់រាប់លានរៀលថែមទៀតផងដែរ ក្រៅតែពីពួកគេបានបង្កើតបរិយាកាសសប្បាយរីករាយជាមួយនឹងកម្មវិធី។

 

 

សូមបញ្ជាក់ថាកម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN រៀលរាល់ថ្ងៃ សុក្រ ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៨យប់ ។ ដោយឡែក Freshy Winner ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ អាទិត្យ  វេលាម៉ោង៦ដល់ម៉ោង ៧យប់តទៅ៕ 

 

 

អត្ថបទ និងរូបភាព៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025