ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

Tom Cruise បង្ហាញការគាំទ្រមិត្តសម្លាញ់ Brad Pitt ក្នុងពិធីសម្ពោធរឿង “F1”

២៤ មិថុនា ២០២៥ | កម្សាន្ដ

 

.
តារាសម្ដែង Tom Cruise បានបង្ហាញការគាំទ្រដល់មិត្តចាស់របស់ខ្លួនគឺ Brad Pitt ដែលបានធ្វើការសម្ពោធភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា “F1” នៅទីក្រុងឡុងដ៍។

 

 


ចូលរួមកម្មវិធី Tom Cruise បានថតរូប និងស្វាគមន៍រាក់ទាក់ជាមួយ Brad Pitt ក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Formula One លោក Stefano Domenicali និងអ្នកដឹកនាំរឿង Joseph Kosinski ប៉ុន្តែមិនដើរថតរូបលើកម្រាលព្រំក្រហមទេ។

 

 


សូមបញ្ជាក់ថា នៅក្នុងខ្សែភាពយន្ត “F1” តារាសម្ដែង Brad Pitt បានដើរតួជាអ្នកប្រណាំងឡានចូលនិវត្តន៍ដែលសម្រេចចិត្តចូលសមរភូមិប្រកួតវិញដើម្បីជួយសង្រ្គោះក្រុមប្រណាំងរបស់មិត្តខ្លួនដែលកំពុងជួបការលំបាក ដោយមកធ្វើជាគ្រូបង្វឹករបស់អ្នកប្រណាំងឡានវ័យក្មេងសម្ដែងដោយ Damson Idris។

 

 

ផលិតឡើងក្រោមការសហការរបស់ក្រុមហ៊ុន Dawn Apollo Films និងក្រុមហ៊ុន Apple ភាពយន្តនេះមានការចូលរួមពីកីឡាករប្រណាំងរថយន្ត Formula One គឺ Lewis Hamilton ដែលបានចូលសម្ដែង និងធ្វើជាផលិតករមួយរូបផងដែរ ខណៈផលិតករផ្សេងទៀតរួមមាន Brad Pitt, លោកJoseph Kosinski និងលោក Jerry Bruckheimer។

 


ផ្នែកខ្លះនៃខ្សែភាពយន្តត្រូវបានថតក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ពិតៗនៅទីក្រុង Abu Dhabi ទីក្រុងម៉ិកស៊ិក និងការប្រកួតនៅកន្លែងផ្សេងៗទៀត ដោយក្រុមការងារភាពយន្តនឹងធ្វើការថតក្នុងកំលុងពេលសម្រាកខ្លីនៃការប្រណាំង។ទទួលសិទ្ធិចែកចាយដោយក្រុមហ៊ុន Warner Bros ភាពយន្ត "F1” នឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំងសកលលោកចាប់ពីថ្ងៃទី ២៥ ខែមិថុនា ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025